(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបសំណេះសំណាល ជាមួយគណៈប្រតិភូ សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានថ្លែងអំណរគុណ ចំពោះសមាគមសម្ព័ន្ធ ខ្មែរ-ចិននៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារ ចនាសម្ព័ន្ធតាមព្រំដែន» ដែលនេះជាការគាំ ទ្រដល់រាជរដ្ឋាភិបាលក្នុ ងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកសាង ផ្លូវក្រវាត់ព្រំដែន។
សម្ដេចធិបតីបានគូស បញ្ជាក់ជូនគណៈប្រតិភូសមាគមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ លើការអភិវឌ្ឍខេត្តតាមព្រំដែន ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន, ការដាក់ចេញនូវកម្មវិធីផ្តល់ដី សង្គមកិច្ចដល់ប្រជាជន ដែលខ្វះដីពិតប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចា ជាមួយប្រទេសជិត ខាងលើកិច្ចការ បោះបង្គោលព្រំដែន។
ទន្ទឹមនេះ សម្ដេចធិបតីក៏បាន អរគុណចំពោះវិស័យឯកជន ក៏ដូចជា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលតែងមានភាពជឿជាក់ និងទំនុកចិត្ត ក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដែលបានរួមចំណែកដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតីក៏បានគូសបញ្ជាក់ថា វិស័យឯកជនជាដៃគូ មិនអាចខ្វះបានរបស់ រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង ការបង្កើតការងារ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តរក្សានូវសន្ដិភាព ស្ថិរភាពនយោបាយ និងការបង្កើតនូវបរិយាកាស វិនិយោគប្រកបដោយភាពទាក់ទាញ និងអំណោយផល សម្រាប់វិនិយោគិន។ សម្ដេចធិបតីក៏បានលើកទឹក ចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពថែមទៀត ដើម្បីបណ្ដាក់ទុនវិនិយោគ នៅតាមបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសខេត្តភាគឦសាន៕