(ខេត្តបន្ទាយមានជ័យ)៖ ស្រូវស្រង៉ែហាងឆេងល្អ ប្រសើរឡើងរាល់ថ្ងៃ ១តោនតំលៃ១លាន២សែនរៀល នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នៅក្រុងសិរីសោភ័ណ។
ប្រជាកសិករប្រាប់ថា៖ នៅអំឡុងចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៤នេះប្រជាកសិករប្រមូលផលស្រូវស្រង៉ែដែលជាប្រភេទស្រូវស្រាលដែលមានអាយុជាង៣ខែទទួលផលជាក់ស្តែងឆ្នាំ២០២៤នេះឃើញថាទិទ្ធផលស្រូវស្រង៉ែប្រមូលផលបានក្នុង១ហិកតាបាន៤ទៅ៦តោនជាមធ្យោម និងតំលៃឃើញថាល្អប្រសើររាល់ថ្ងៃដែលឈ្មួញទិញដល់ស្រែក្នុង១តោនស្រូវសើមប្រភេទលេខ១ទិញតំលៃក្នុង១តោនស្មើនឹង ១,២៧២,២៣០រៀលស្មើប្រាក់បាតប្រហែល១០,៧០០បាត។
ប្រជាកសិករបានបញ្ជាក់ថា៖ ចំពោះស្រូវសែនក្រអូប ដែលទើបតែប្រមូលផល បានតិចតួចដែលប្រជា កសិករបង្កបង្កើនផល មុនគេដែលប្រមូលបានក្នុង ១ហិកតាបានផលពី៤ទៅ៥តោន ដែលក្នុង១តោនស្រូវសើមលេខ១ ទិញប្រាក់រៀលតំលៃ១,៤៨៧.០០០រៀល ស្មើ១២,៥០០បាត។ រីឯស្រូវអ៊ីអ៊ា (៥៤ និង៥១) ក្នុង១តោនតម្លៃ ១,០៩០,០០០រៀល ដែលស្មើនឹងប្រាក់បាតជាង៨,៨០០បាត។
បើយោងតាមតំលៃ ទីផ្សារស្រូវរបស់មន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្រូវស្រង៉ែសើមលេខ១ ដែល១តោនតំលៃប្រាក់រៀល១,៣០៩.០០០រៀលស្មើប្រាក់បាត១១,០០០បាតនិងស្រូវសែនក្រអូបសើមលេខ១ ដែល១តោនតំលៃ ១,៤៨៧.០០០រៀល ស្មើប្រាក់បាតជាង១២០០០បាត៕