(ខេត្តព្រៃវែង)៖ ក្រោមការឧបត្ថម្ភដ៏ ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស ក្រុមការងារអភិវឌ្ឍ យុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមការងារសិក្ខាសាលា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អនុប្រធានក្រុមការងារ អភិវឌ្ឍយុវជនខេត្តព្រៃវែង ជាតំណាងឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារ អភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញដឹ កនាំក្រុមការងារ ចុះធ្វើសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ ចំនួន ២២២នាក់ នៅវិទ្យាល័យ ព្រែកក្របៅ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា ពិធីបើកសិក្ខាសាលានេះ ក្រោមអធិបតីភាពលោក ហ៊ុន ចាន់ដែន អភិបាលរងស្រុកពាមជរ រៀបចំដោយក្រុមការងារ អភិវឌ្ឍយុវជនខេត្តព្រៃវែង ដែលធ្វើបទបង្ហាញ ដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ លោក សក ឡី លោកបណ្ឌិត ព្រាប នូរ៉ា និងលោកសាស្ត្រាចារ្យ ចាវ ប៉េងណាំ នៅសាលវិទ្យាល័យ៕