(ខេត្តកែប)៖ ផ្សារក្តាមនៅខេត្តកែប ត្រូវបានទទួលស្គាល់ជា ផ្សារគ្រឿងសមុទ្រ លក្ខណៈអន្តរជាតិ ភ្ញៀវទេសចរទាំងជាតិ បរទេស ពេលមកលេងខេត្តកែប តែងចូលមកផ្សារក្តាម ដើម្បីអោយសាកសម ជាមួយកេរ្តិ៍ឈ្មោះ និងដើម្បីបំពេញលក្ខណៈ សម្បត្តិអោយត្រូវស្តង់ដារ ផ្សារក្តាម និងត្រូវបានវិនិយោគសាងសង់ ពីវិស័យឯកជន ការវិនិយោគនេះ ពិតណាស់នឹងធ្វើអោយ ទីតាំងផ្គត់ផ្គង់គ្រឿង សមុទ្រមួយនេះ ទាក់ទាញបន្ថែមបាននូវ អ្នកទេសចរគ្រប់មជ្ឈដ្ឋាន។
នេះជាការលើកឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពិធីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ផ្សារក្ដាម ជាមួយវត្តមានចូលរួមពីសំណាក់ លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ និងបានការចូលរួមពីអ្នកពាក់ព័ន្ធ និងបងប្អូនអាជីវករជាច្រើនរូប។
លោក ឃន វុទ្ធី អភិបាលស្ដីទីក្រុងកែប បានអានរបាយការណ៍ សង្ខេបអំពីផ្សាក្ដាម ដោយមានការយកចិត្ត ទុកដាក់ពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ: អភិបាលខេត្តកែប បានកៀងគរដៃគូវិនិយោគ សាងសង់ផ្សាក្ដាម ដែលមានទំហំ២,០០០ម៉ែតការ៉េ កម្ពស់២ជាន់ អនុវត្តអោយលោកស្រី អ៊ុយ ជៀង ជាម្ចាស់គម្រោង ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ភិបាលនៃគណអភិបាលខេត្តកែប បានអោយដឹងថា ការសាងសង់គម្រោងផ្សារក្ដាម និងទទួលបាននៅ សោភ័ណ្ឌភាព ដ៏ល្អប្រណិត ផ្ដល់នៅសេវាល្អ និងភាពទាក់ទាញ ស្នាមញញឹម របស់បងប្អូនអាជីវករ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបណ្ឌិត រំពឹងថាក្រោយពេល សាងសង់ផ្សាក្ដាម និងទទួលបាននៅភ្ងៀវទេសចរ ចូលមកសំរាកលំហែ នៅភូមិសាស្ត្រខេត្តកែប កាន់តែច្រើនជាមុន និងធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋនៅខេត្ដកែប ទទួលបាននៅមុខរបរ មួយយ៉ាងពិតប្រាកដ និងរកបានប្រាក់ ចំណូលច្រើនជាងមុន៕ ដោយលោក សេង ណារិទ្ធ