ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចស្រុកសំពៅលូន ឃាត់ខ្លួនតាមពិត គឺជាមុខសញ្ញាក្រុមចោរត្រៀម ធ្វើសកម្មភាពប្លន់សោះ

(ខេត្តបាត់ដំបង)៖ ជនសង្ស័យចំនួន ០៤ នាក់ នៅក្នុងចំណោមបក្ខពួក ៥ នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនទាន់ពេលវេលា ខណៈដែលពួកគេត្រៀមធ្វើ សកម្មភាពប្លន់ប្រដាប់អាវុធ ទៅលើការាស់សាំង មួយកន្លែង ដែលស្ថិតនៅក្បែរព្រំដែនថៃ។

កិច្ចប្រតិបត្តិការយ៉ាងបន្ទាន់ នេះគឺបានធ្វើឡើង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១ និង ១០នាទី រសៀល នៅចំណុចលើផ្លូវបំបែកចូលវត្តតាស្តារ ស្ថិតនៅក្នុងភូមិចំការល្ហុង ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋដែលមានការសង្ស័យទៅលើរថយន្តមួយគ្រឿងដែលបើកចុះបើកឡើង ជាច្រើនលើកច្រើនសាររួចមក។

ភ្លាមៗនោះ នគរបាលស្រុកសំពៅលូន បានចុះឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ក្នុងនោះមានជនជាតិខ្មែរ ២ នាក់ និងជនជាតិវៀតណាមចំនួន ២នាក់ ដោយសមត្ថកិច្ច បានចោទប្រកាន់ ពីបទចូលរួម សមាគមន៍នៃជនទុច្ចរិត បទបន្លំឯកសារសាធារណៈ និងបទរំលោភលើទំនកចិត្ត ។

ជនសង្សារទាំង ៤ នាក់នោះមានឈ្មោះ ១. ឈ្មោះ វៀន វីនឌីន ហៅវីន ភេទប្រុស អាយុ ២២ ឆ្នាំ ជាជនជាតិវៀតណាម។ ២. ឈ្មោះ ចាងវ៉ាំង ឌុង ហៅតុង ភេទប្រុសអាយុ ២៧ឆ្នាំ ជាជនជាតិវៀតណាម។ ៣.ឈ្មោះសុធី ម៉ាណែត ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។ ៤.ឈ្មោះញឹម តាំហៅតុងអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។

អ្នកទាំង០៤អ្នកមានមុខរបរមិនពិត ប្រាកដមានទីលំនៅបណ្ដោះ អាសន្ននៅទីក្រុងភ្នំពេញ។

ជនសង្ស័យទាំង០៤អ្នកខាងលើដែល នគរបាលឃាត់ខ្លួនគឺដោយទទួល បានពត័មានពីប្រជាពលរដ្ឋឈ្មោះ ឈុន ម៉េងឈាង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាស្ដា ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានធ្វើការ ដកហូតវត្ថុតាងរួមមាន: ទួរស័ព្ទដៃចំនួន០៣គ្រឿង កាតគ្រីរថយន្តចំនួន០៣សន្លឹក ក្រដាសឈៀកចំនួន០២សន្លឹក បណ្ណ័បង់ពន្ធរថយន្ត ចំនួន០២សន្លឹក រថយន្តម៉ាក TOYOTA PRIUS ស៑េរីឆ្នាំ២០១០ព៌ណទឹកមាស ស្លាកលេខ កណ្តាល ២C-១២២៨ចំនួន០១គ្រឿង។

តាមការបញ្ជាក់ពីលោក ទឹម វិឆៃ អធិការនគរបាល ស្រុកសំពៅលូន ដែលបានស្រង់សម្ដី សារភាពរបស់ជនសង្ស័យម្នាក់ឈ្មោះ ញឹម តាំង ហៅតុង ដែលបានរៀបរាប់ថា ពួកគេទាំងអស់មានគ្នា ៥ នាក់ ដោយម្នាក់ទៀតបានបើករថយន្តគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់ ដោយជាប់ទាំងអាវុធទៅ ជាមួយផងហើយពួកគេ ទាំងប្រាំនាក់មានគម្រោង ប្លន់ការ៉ាស់សាំងមួយកន្លែង ដែលស្ថិតនៅត្រង់ចំណុចខាងលើ ប៉ុន្តែការត្រៀមធ្វើសកម្មភាពលើកទីមួយ គឺមានរថយន្តចូលមកចាក់សាំងច្រើនពេក ទៅពួកគេដកខ្លួនបន្តិចសិន លុះពេលវិលត្រឡប់មកលើកទី ២ ដែលបម្រុងធ្វើសកម្មភាពប្លន់ បែរជាឃើញកម្មករ នៅក្នុងការាសសាំងនេះនៅជុំគ្នា ខាងមុខច្រើនពេក ទើបគម្រោងនេះត្រូវបរាជ័យ ។

ដោយសារតែមានការសង្ស័យ ពីសំណាក់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ព្រោះឃើញរថយន្តនេះ ត្រឡប់ចុះត្រឡប់ឡើងជាច្រើនសារ ទើបសម្រេចចិត្តរាយការណ៍ ទៅសមត្ថកិច្ចដើម្បីទប់ស្កាត់ឲ្យ បានទាន់ពេលវេលា។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង អធិការនគរបាល ស្រុកសំពៅលូន បានបញ្ជូនទៅតាម នីតិវិធីហើយ ដើម្បីឲ្យការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តជាអ្នកសាកសួរបន្ត ៕ មួន រិទ្ធីយ៉ា(៩៥)

You might like

Leave a Reply

Your email address will not be published. Required fields are marked *