ជនសង្ស័យជនជាតិ វៀតណាម០៣នាក់ និងជនជាតិខ្មែរ០១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចន គរបាលស្រុក សំពៅលូនធ្វើការឃាត់ខ្លួន

(ខេត្តបាត់ដំបង)៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកសំពៅលូនធ្វើឃាត់ខ្លួនភ្លាមៗកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង១០នាទី នៅចំណុចលើដងផ្លូវស្ថិតនៅក្នុងភូមិចំការល្ហុង ឃុំតាស្ដារស្រុកសំពៅលូន ខេត្តបាត់ដំបងក្នុងនោះមានខ្មែរ០១ផងដែរ ពីបទចូលរួម សមាគមន៍នៃជនទុច្ចរិត បទបន្លំឯកសារសាធារណៈ និងបទរំលោភលើទំនកចិត្ត ។

ជនសង្ស័យទាំង៤នាក់ដែលកម្លាំងជំនាញឃាត់ខ្លួនទី១ឈ្មោះ វៀន វីនឌីន ហៅវីន ភេទប្រុសអាយុ ២២ ឆ្នាំ ជនជាតិវៀតណាម។ទី២ ឈ្មោះ ចាងវ៉ាំង ឌុង ហៅតុងភេទប្រុសអាយុ ២៧ឆ្នាំ ជនជាតិវៀតណាម។ ទី៣.ឈ្មោះសុធី ម៉ាណែត ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។ ៤.ឈ្មោះញឹម តាំហៅតុងអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។

អ្នកទាំង០៤អ្នកមានមុខរបរ មិនពិតប្រាកដមាន ទីលំនៅបណ្ដោះអាសន្ន នៅទីក្រុងភ្នំពេញ។

ជនសង្ស័យទាំង០៤នាក់ ខាងលើដែលនគរបាលឃាត់ ខ្លួនគឺដោយទទួលបាន ពត័មានពីប្រជាពលរដ្ឋឈ្មោះ ឈុន ម៉េងឈាង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាស្ដា ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

កម្លាំងជំនាញដកហូត វត្ថុតាងបានរួមមាន: ទួរស័ព្ទដៃចំនួន០៣គ្រឿង កាតគ្រីរថយន្តចំនួន០៣សន្លឹក ក្រដាសឈាកចំនួន០២សន្លឹក បណ្ណ័បង់ពន្ធរថយន្តចំនួន០២សន្លឹក រថយន្តម៉ាក TOYOTA PRIUS សេរីឆ្នាំ២០១០ពណ៍ទឹកមាស ស្លាកលេខ កណ្តាល ២C-១២២៨ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង អធិការនគរបាលស្រុក កំពុងកសាងសំណុំរឿង តាមនីតិវិធី។មួន រិទ្ធីយ៉ា(៩៥)

You might like

Leave a Reply

Your email address will not be published. Required fields are marked *