ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ស្នើឲ្យប្រជាពលរដ្ឋ សហការគ្នាជាមួយ សមត្ថកិច្ចដើម្បីបង្រ្កាប ល្បែងស៊ីសងក្នុងមូលដ្ឋាន……

(ខេត្តកែប)៖ ដើម្បីធានាបាននូវការ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់​ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេសការ បង្រ្កាបឱ្យខានតែបាន នូវទីតាំងល្បែង ស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានខេត្តកែប ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសំណូមពរដល់ប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់វិធានការ លើទីតាំងខុសច្បាប់ទាំងនោះ។

ឯកឧត្តម មានប្រសាសន៍ បែបនេះក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្រោមអធិបតីភាព ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃ គណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) អមដោយប្រតិភូអមដំណើរ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃ គណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានបញ្ជាក់ដែរថា ការរៀបចំកិច្ចប្រជុំពិភាក្សានេះ គឺក្នុងគោលបំណង បង្កើតឱ្យមានវេទិកាពិភាក្សាពិគ្រោះ និងផ្លាស់ប្តូរមតិ យោបល់រវាង អគ្គលេខាធិការដ្ឋាននៃ គ.ល.ក និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងខេត្តកែប ដើម្បីកំណត់ ដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងបង្កើត​ និងលើកកម្ពស់ការយល់ ដឹងឱ្យទូលំទូលាយនូវច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រង អាជីវកម្មល្បែង ផ្សងសំណាង ដើម្បីជំរុញអនុលោមភាព និងការទទួលខុស ត្រូវរបស់ប្រតិបត្តិករល្បែង ផ្សងសំណាង។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវដល់ ប្រជាការពារត្រូវសហការ គ្នាជាមួយប្រជាពលរដ្ឋ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ មានការសេពគ្រឿងញៀន ក្មេងទំនើង ការជួញដូរមនុស្ស សកម្មភាពលួចឆក់ប្លន់ ជាពិសេសបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងឡាយឱ្យបានទាន់ពេលវេលា៕ រាយការណ៍ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *