(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលាប្រជុំក្នុង មន្ទីរហិរញ្ញវត្តខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយចរាចរ ណែនាំលេខ០៦ សរណន ស្ដីពីការរៀបចំផែនការ យុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥. ២០២៧ និងរៀបចំសេចក្តី ព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ផងដែរ។
កិច្ចប្រជុំនេះ មានការចូលរួម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោក បឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ លោកមេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ជាច្រើនរយនាក់ ។
ក្នុងកិច្ចប្រជុំនោះ លោកបឹងគឹមសឹង បានមានប្រសាសន៍ថា ខ្លឹមសាររួមក្នុងកិច្ចប្រជុំនេះ គេផ្តោតទៅលើ ការអនុលោមតាមមាត្រា៥១ នៃច្បាប់ស្ដីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈថ្មី កសហវ បានដាក់ចេញចរាចរស្ដីពី ប្រតិទិនសម្រាប់ការរៀបចំ សេចក្តីសេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ ២០២៥ កាលពីខែមករាឆ្នាំ ២០២៤ ដែលក្នុងនោះបានកំណត់អំពីពេល វេលានៃការរៀបចំ ក្របខណ្ឌហិរញ្ញវត្ថុ សាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៥.២០២៧ និងក្របខណ្ឌថវិការ យៈពេលមធ្យមឆ្នាំ ២០២៥ ឆ្នាំ២០២៧ សម្រាប់ជាមូលដ្ឋាននៃ ការរៀបចំសេចក្តីព្រាងចរាចរ ស្ដីពីការរៀបចំផែនការ យុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តី ព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ជាសារាចរតែមួយដើម្បីដាក់ ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេចដើមខែឧសភានេះ។
លោក បឹង គឹមសឹង បានមានប្រសាសន៍ បន្តឲ្យដឹងទៀតថា ដោយផ្អែកលើគ្របខណ្ឌ ហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម ឆ្នាំ២០២៥.២០២៧ និងក្របខ័ណ្ឌ ថវិការយៈពេល មធ្យម ឆ្នាំ ២០២៥ .២០២៧ ចរាចរស្តីពីការរៀបចំ ផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំ ២០២៥. ២០២៧ និងការរៀបចំសេចក្តី ព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ត្រូវ បានដាក់ចេញ ដើម្បីផ្ដល់មគ្គុទ្ទេស បច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធដល់ គ្រប់ក្រសួងស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និង គ្រឹះស្ថានសាធារណៈ រដ្ឋបាល ដែលស្ថិតក្រោមក្រសួង ស្ថាប័ននីមួយៗ ព្រមទាំង រដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្រាប់ការរៀបចំថវិកា ពាក់ព័ន្ធនឹងមុខងារ ប្រគល់មានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ។
ក្នុងកិច្ចប្រជុំដែរ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសថា កិច្ចប្រជុំផ្សព្វផ្សាយ ចរាចរណែនាំលេខ០៦ សរណន ស្ដីពីការរៀប ចំផែនការ យុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២៥.២០២៧ និងរៀបចំសេចក្តី ព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥នេះ វាមានសារៈ សំខាន់ណាស់ សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធ គ្រោងថវិកាទៅតាមទំហំពិតាន ចំណាយគោលឆ្នាំ ២០២៥ ប៉ុន្តែកញ្ចប់ថវិការ តាមពិតានចំណាយគោល នេះនឹងមិនទទួលបាន វាស្វ័យប្រវត្តិនោះទេ។
រាល់ការគ្រោងចំណាយ ទាំងអស់ត្រូវភ្ជាប់ជាមួយ នៅឯកសារពាក់ព័ន្ធរួមមាន ការសិក្សា វិភាគ វាយតម្លៃ និងអំណះ អំណាងត្រឹមត្រូវជាក់ លាក់ និងច្បាស់លាស់ ទើបអាចដាក់ជា កម្មវត្ថុនៃការពិចារណា និងពិភាភ្សានៅពេលចរចាថវិកា ដើម្បីបង្កើនប្រសិទ្ធភាព នៃកាវិភាគថវិកា ពិតាន ចំណាយគោលនៅ តែជាកម្មវត្ថុសម្រាប់ ការពិភាគ្សានៅ ពេលចរាចាថវិកាដើម្បី បង្កើនប្រសិទ្ធភាព នៃការវិភាគថវិកា ក៏ដូចជាដើម្បី សន្សំសំចៃ ថវិកាសម្រាប់បំពេញ តម្រូវការចំណាយ ចាំបាច់ថ្មីផងដែរ៕