ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពកិច្ច ប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាលិចនៅបាតទន្លេ និងសមុទ្រ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ច ប្រជុំស្តីពីវឌ្ឍនភាពកិច្ច ប្រតិបត្តិការចុះសិក្សា និងបោសសម្អាស គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះសិក្សានិង ដោះស្រាយចំពោះ ករណីរកឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនោះមានការ ចូលរួមពីក្រុមការងារ អន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណី រកឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះក្នុង នាវាលិចក្នុងទន្លេ និងសមុទ្រ ដែលមានសមាស ភាពមកពីក្រសួងមហាផ្ទៃ  ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល អង្គភាពស៊ីម៉ាក់ អង្គភាពកំពង់ផែស្វយ័តភ្នំពេញ និងថ្នាក់ដឹកនាំ រដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោត សរសើរក្រុមការងារ ជាពិសេសកង កម្លាំងប្រតិបត្តិការផ្ទាល់ ដែលមានកងកម្លាំង នៃអង្គភាពអិនភីម៉ិច អង្គភាពស៊ីម៉ាក់ បញ្ជាការដ្ឋានទ័ពពិសេស៩១១ កងកម្លាំងនគរបាលជាតិ ដែលលះបង់កម្លាំងកាយ កម្លាំងចិត្ត ពុះពារគ្រប់ឧបសគ្គ ចុះមុជទឹកក្នុងបាតទន្លេ ដើម្បីរាវរកគ្រាប់ និងបីគ្រាប់ឡើងពីបាតទន្លេ ប្រកបដោយជោគជ័យ ជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ ក្រុមការងារបានសិក្សា ស្រាវជ្រាវនូវទីតាំងនាវា ដឹកគ្រាប់ដែលលិច តាមដងទន្លេមេគង្គ តាមដងទន្លេនានា និងក្នុងសមុទ្រ ជាច្រើនទីតាំង ក្នុងនោះបានបញ្ចប់ ដោយជោគជ័យ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយស្រង់គ្រាប់ យុទ្ធភណ្ឌមិនទាន់ ផ្ទុះគ្រប់ប្រភេទ បានចំនួន ១០៩.១០៤គ្រាប់ ស្មើនឹង ១៦តោន នាវាចម្បាំង ចំនួន ១គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ក្រុមការងារ ក៏បាននិងកំពុងបន្តប្រតិបត្តិការ នៅទីតាំងឃុំកោះចេក ស្រុមពាមជរ ខេត្តព្រៃវែង ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន នៅទីតាំងក្នុងឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង និងឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយរុករកឃើញនិ ងស្រង់គ្រាប់យុទ្ធភណ្ឌ ចំនួន ២៣.៧២២គ្រាប់ ស្មើនឹង ២០២,៥៩តោន បំណែកដែកនាវា ព្រមទាំងអំបែងយុទ្ធ ភណ្ឌសង្គ្រាម ទម្ងន់ ២៥,៤៩តោន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់ពីការត្រៀម ដឹកនាំប្រតិភូអន្តក្រសួង  ដើម្បីចុះពិនិត្យស្ថានភាព ជាក់ស្ដែងដែល កំពុងប្រតិបត្តិការ នាពេលខាងមុខ និងបានណែនាំ ក្រុមការងារ បន្ត យកចិត្តទុកដាក់ស្រាវជ្រាវ ទីតាំងថ្មីៗបន្ថែមទៀត ព្រមទាំងបន្តយកចិត្ត ទុកដាក់ជាប់ជាប្រចាំ ចំពោះសុវត្ថិភាព ក្រុមប្រតិបត្តិការ ទាំងការស្រង់ ប្រមូលមកលើគោក ការដឹកជញ្ជូន និងការសម្អាត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *