(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនៃ ស្នងការដ្ឋាននគរបាលខេត្តកំពត បានដំណើរការបើក វគ្គបណ្តុះបណ្តាល ស្តីពីលំហាត់របៀបស្លៀក ពាក់ឯកសណ្ឋាន និងក្រមសីលធម៌ វិជ្ជាជីវ: នគរបាលជាតិ ដោយពិធីនេះបាន ប្រព្រិត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងទទួលផែន ធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។
ហើយពិធីនេះក៏មាន ការចូលរួមផងដែរពីសំណាក់ លោកនាយ លោកនាយរងការិយាល័យ លោកនាយ លោកនាយរង ការិយាល័យជំនាញ និងកម្លាំងមន្ត្រី នគរបាលនៃអធិការដ្ឋាន សរុបចំនួន១៥០នាក់ ផងដែរ។
ក្នុងវគ្គបណ្តុះបណ្តាល លោក ឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរង បានលើកឡើង ពីមេរៀនដែលជាមុខ ជំនាញមួយមិនអាច មើលរំលងបាន ដូចជា, ការហាត់របៀប, ការស្លៀកពាក់ឯកសណ្ឋាន, ក្រមសីលធម៌ វិជ្ជាជីវ: នគរបាលជាតិ ដោយវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវប្រព្រឹត្តទៅ រយ:ពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤៕ រាយការណ៍ ដោយលោក សេង ណារិទ្ធ