(ខេត្តបន្ទាយមានជ័យ)៖ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃអាទិត្យទី ២៦ ខែឧសភា ឆ្នាំ ២០២៤នេះ ក្នុងបរិវេនសាលា គរុកោសល្យខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានអង្គបោះឆ្នោត សរុបចំនួន៥៩ រូបជាសមាជិក ក្រុមប្រឹក្សាសង្កាត់ ក្នុងតំណែង ក្នុងនោះចំនួន អ្នកបោះឆ្នោតជាសមាជិក គណបក្សប្រជាជនកម្ពុជាមាន ចំនួន៤៨នាក់ និងចំនួនអ្នកបោះឆ្នោត មកពីគណបក្សផ្សេងៗ ?១១រូប បានមកតំរង់ជួរ ត្រៀមចូលបោះឆ្នោត ក្នុងការិយាល័យបោះឆ្នោត លេខកូតការិយាល័យ បោះឆ្នោត០០០៦ ក្នុងក្រុងសិរីសោភ័ណ ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣ល្ងាច បិតការិយាល័យបោះឆ្នោត។
ក្នុងនោះគេឃើញមាន សន្តិសុខយាមកាមគ្រប់ច្រក ល្ហក និងវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្ត លោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជា ច្រើននាក់ចូលរួម ពិនិត្យនិងធ្វើការ សង្កេតផងដែរ។
លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋាន រៀបចំការឆ្នោតខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹថាក្នុង ខេត្តបន្ទាយមានជ័យ មានគណបក្សចំនួន៥ បានចុះឈ្មោះបោះឆ្នោត ១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សឆន្ទ:ខ្មែរ ៣-គណបក្សហ្វ៊ុនស៊ីនប៉ិច ៤-គណបក្សខ្មែររួបរួមជាតិ និង៥-កម្លាំងជាតិ ចូលរួមបោះឆ្នោត ជ្រើស រើសក្រុមប្រឹក្សា ខេត្តក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ ២០២៤ នៅតាមការិយាល័យ បោះឆ្នោត ទាំង៩ ក្រុងស្រុក រៀងៗខ្លួន ។
រីឯសមាសភាពអង្គ បោះឆ្នោតជាសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ សរុប៥៣៣នាក់ ក្នុងនោះមាន ១ជាសមាជិកគណ បក្សប្រជាជនកម្ពុជា ចំនួន៤២៣នាក់ ចំនួនអង្គបោះឆ្នោតចំនួន៥៣៣ អាសន:ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ដែលគណបក្ស ត្រូវបោះឆ្នោតដណ្តើមយក ថ្នាក់ខេត្តមាន ២៥ អាសនៈ ថ្នាក់ ស្រុក ក្រុងចំនួន១៦៩ អាសនះ ក្នុងនោះស្រុកមង្គលបូរីចំនួន ២១អាសនៈ ភ្នំស្រុក១៧ស្រុកព្រះនេត្រព្រះ ២១ស្រុកអូរជ្រៅ១៧ ក្រុងប៉ោយប៉ែត១៩ ក្រុងសិរីសោភ័ណ១៩ ស្រុកថ្មពួក ១៩ ស្រុកស្វាចេក១៩និងស្រុកម៉ាឡៃ ១៧ ។
លោក យ៉ង់សក្តិ បានបញ្ជាក់ឲ្យដឹងបន្តទៀត ថាគិតចាប់តាំងពីឆ្នាំ ២០០៩ មកដល់ឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជាបាន ឆ្លងកាត់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌចំនួន៣ អាណត្តិរួចមកហើយ។
នៅឆ្នាំ២០២៤ នេះកម្ពុជាក៏បានរៀបចំ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជនី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណិតទី៤បន្តទៀត ហើយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជនី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ ធ្វើឡើងជារៀងរាល់ ៥ឆ្នាំម្ដង ដែលមានអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ចូលរួមបោះ។
លោកយ៉ង់ សក្តិ បានមានប្រសាសន៍បន្តទៀតថា ការបោះឆ្នោតថ្ងៃនេះ វាមានសារៈសំខាន់ណាស់ ដែលមានអង្គបោះឆ្នោត ចូលរួមបោះទាំង៥៣៣នាក់ មកពី៥គណះបក្ស ពុំមានអវត្តមាន១នាក់ ណាឡើយ អង្គបោះឆ្នោត ជាក្រុម ប្រឹក្សាសង្កាត់ដែល ជាតំណាងប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន។
ក្នុងសំដៅលើកកំពស់ស្មារតី ពង្រឹងទស្សនៈ គោលជំហរ ពង្រីកឆន្ទៈមនសិការ និងការប្ដេជ្ញាចិត្តខ្ពស់ ទៅបោះឆ្នោត ជូនគណបក្សរៀងៗខ្លួន ។ហើយដើម្បីឲ្យការបោះឆ្នោត ជ្រើស រើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នោះឲ្យមានភាពយុត្តិធម៍ ត្រូវបានពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យ បោះឆ្នោត និងការិយាល័យ រាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក នេះ សម្រាប់ខេត្ត បន្ទាយមានជ័យមាន កម្លាំងមានសមត្ថកិច្ច ចូលរួមការពារសន្តិសុខ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី ៤ ឲ្យប្រព្រឹត្តទៅដោយ រលូននិងធានាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ ផងដែរ៕