(ខេត្តបន្ទាយមានជ័យ)៖ ជាង១ឆ្នាំ បានកន្លងផុតទៅ មានជនសង្ស័យម្នាក់ បានសង្ងំលាក់ខ្លួននៅក្រុង ប៉ោយបែត លួចផលិត និងចែកចាយ រូបភាពអាសអាភាស ទៅលើបណ្តាញ សង្គមហ្វេសប៊ុក ក្រោយពីបែកការណ៍បានគេច ខ្លួនបាត់រឿងរាវនេះ កើតឡើងតាំងពីថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៣មកម្លេះ។
យោងតាមពាក្យបណ្ដឹង ចូលទៅការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យា របស់ឈ្មោះ ហ – ល – អ ភេទ ស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាស្ត្រីរងគ្រោះរួចមក។
ក្រោយពីទទួលបាន ពាក្យបណ្តឹងហើយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យកម្លាំង ការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យានិង ដឹកនាំសម្របសម្រួល នីតិវិធីពីលោក កើត វណ្ណា រ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ត្រូវចុះសហការ ជាមួយកម្លាំង អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ធ្វើយ៉ាងណាចុះឃាត់ខ្លួន ជនសង្ស័យនេះឲ្យបាន។
ចុះនៅពីថ្ងៃទី ១៦ខែ ឧសភាឆ្នាំ២០២៤ ឲ្យកម្លាំងការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យាបាន ចុះសហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃឈាន ដល់ឃាត់ខ្លួន ជនសង្ស័យបានម្នាក់មាន ឈ្មោះ ឡ ណ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជូនមកស្នងការ នគរបាលខេត្តបន្ទាយ មានជ័យដើម្បី សួរចម្លើយ។
ក្នុងនោះជនស្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួច ផលិត និង ចែកចាយ រូបភាពអាស អាភាស ទៅលើបណ្តាញ សង្គមហ្វេសប៊ុកពិតប្រាកដ ដោយបែកការណ៍ ខ្លួនបានគេចខ្លួន១ឆ្នាំ ទើបថ្ងៃនេះត្រូវកំលាំង នគរបាលឃាត់ខ្លួនបាន។
ជនសង្ស័យក្រោយ សួរចំលើយហើយ ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យាកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ចាត់ការតាមនីតិវិធីច្បាប់ នៅព្រឹកកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះហើយ៕