(ខេត្តបន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោកឧត្តម សេនីយ៍ ទោសេង ធា រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ៥ លោកឧត្តម សេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាករង យោធភូមិភាគ៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោក កើត វណ្ណា រ៉េត ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោកសេង លាង ប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក សឹង្ហ ទុំ មេបញ្ជារកងពលតូច ថ្មើរជើងលេខ៥១ សិក្ខាកាមនិងមន្ត្រីពាក់ ព័ន្ធជាច្រើននាក់ទៀត បានចូលរួម ពិធីបិតវគ្គ ហ្វឹក ហ្វឺនបំប៉នជំនាញដល់ កងរាជអាវុធហត្ថ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ។
ពិធីនេះបានប្រារព្វធ្វើនៅ ក្នុង ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០២៤។
ក្រោយពីសិក្ខាកាមសំដែង ការហ្វឹកហ្វឺនជំនាញ ដែលសិក្សាកន្លងមកចប់ លោក បោន ប៊ិនបានមានប្រសាសន៍ថា អនុវត្តតាមផែនការ ហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២៤នេះ កំលាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានដំណើរការ បើកវគ្គ ហ្វឹកហ្វឺន ចាប់ពីថ្ងៃទី១១ ខែមីនាឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយះពេល ហ្វឹកហាត់រៀនសូត្រ ចំនួន៤៥ថ្ងៃ ក្នុងនោះមានខ្លឹមសារមេរៀន មានដូចជា ១ហំហាត់របៀបជួរទ័ព ២ប្រឆាំង ភេវរកម្ម វីធីសាស្ត្របង្ក្រាបជនល្មើស ៣ការរក្សាសណ្តាប់ធ្នាប់ ៤ក្រមនិតិវិធីព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេនី ៥ក្បាច់គុណកងយោធ ពលខេមរភូមិន្ទ ៦ការបង្ការពន្លត់ អគ្គីសភ័យ និង សង្គ្រោះដែលមាន សិក្ខាកាមចូលរួមហ្វឹក ហាត់មានចំនួន ១៣៨នាក់ក្នុងនោះមាន កំលាំងកងរាជអាវុធហត្ថចំនួន ៧១ កំលាំងនគរបាល ខេត្តមានចំនួន៤៧នាក់ និងកំលាំងកងពលតូច ថ្មើរជើងលេខ៥១ចំនួន២០នាក់ ដោយឡែកមានសិក្ខាកាម កងរាជអាវុធហត្ថ ខេត្តស្វាយរៀងចំនួន៤៤នាក់ បានចូលរួមហ្វឹកហាត់ ពន្លត់អគ្គីសភ័យ និងសង្គ្រោះរយៈ ពេល៣ផងដែរ។
ក្នុងនោះលោក បោន ប៊ិន បានធ្វើការផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងទាំង អស់នេះទៅអនុវត្តន៍ ឲ្យបានខ្ចាប់ខ្ជួនបន្ត និងត្រូវប្រឹងប្រែងពង្រីក សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យសមស្របទៅនឹងតួនាទី ភារកិច្ច ដែលថ្នាក់លើ បានប្រគល់ជូន។
ក្នុងដែរ លោកអ៊ំរាត្រីបាន មានប្រសាសន៍ថា ក្រោយពីទស្សនាការ សម្ដែងរបស់សិក្ខា កាមទាំង១៣៨នាក់ចប់ លោកបានធ្វើការវាយ តម្លៃយ៉ាងខ្ពស់និងធ្វើការ កោតសរសើរដល់ការ ខិតខំប្រឹងប្រែងរបស់យោធា ចារ្យដែលបានយក អស់កម្លាំងកាយចិត្ត និងចំណេះដឹងបង្ហាត់ដល់ សិក្ខាកាមទាំងអស់។
លោកបានធ្វើការដាស់តឿន ដល់សិក្ខាកាមទាំងអស់ត្រូវ បង្កើននូវសមត្ថភាពយល់ ដឹងក៏ដូចជាការពង្រឹងនូវ កាយសម្បទាដល់កង កម្លាំងក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ទាំងកម្លាំងអាវុធហត្ថ ទាំងកម្លាំងនគរបាល និងកងទ័ព ត្រូវរក្សាកាយសម្បទា រឹងមាំស្វាហាប់និង រហ័សរហួនផងដែរ។
ក្នុងនោះលោកបានធ្វើការ កោតសរសើរដល់សិក្ខាកាម ទាំងអស់ទាំងកងរាជអាវុធហត្ថ ទាំងកងនគរបាល និងកងទ័ពដែល បានខិតខំ ហ្វឹកហាត់រៀនសូត្របានទៀងទាត់ ការគោរពវិន័យបទបញ្ជា ផ្ទៃក្នុងវគ្គហ្វឹកហ្វឺន បានល្អការប្រឹងស្ដាប់ ការឧទ្ទេសនាម របស់យោធិការបានល្អ។
លោក អ៊ុំ រាត្រីបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា លទ្ធផលដែលយើង ទទួលបាននាថ្ងៃនេះវាបាន គូសបញ្ជាក់ឲ្យឃើញនៅ ទំនោលខុសត្រូវនិងការ សាមគ្គីឯកភាពគ្នាក្រៅ ពីបញ្ចប់វគ្គហ្វឹកហ្វឺនរៀនសូត្រ នេះទៅលោកសង្ឃឹមថា អស់លោកនិងខិតខំធ្វើ យ៉ាងណាប្រែក្លាយការ អនុវត្តតួនាទីភារកិច្ចទាំង កងរាជអាវុធហត្ថទាំង នគរបាលនិងកងទ័ព ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ត្រូវយកចិត្តទុកដាក់ គោរពបទបញ្ជា គោរពវិន័យ ត្រូវមានត្រឹមសីលធម៌ ក្នុងការអនុវត្តតួនាទីភារកិច្ច របស់ខ្លួននិងក្លាយជាគ្រូ បង្គោលដើម្បីបង្ហាត់បង្រៀន ដល់ប្អូនៗជំនាន់ ក្រោយបន្តទៀត។
លោកអ៊ុរាត្រីបានបញ្ជាក់ ឲ្យដឹងបន្តទៀតថានីតិកាលទី ៧ នៃរដ្ឋសភាដែលមានសម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថ ទាំងនគរបាល និងកងទ័ពទូទាំងខេត្ត សូមសំដែងនូវអំណរ សាទរនិងគាំទ្រយ៉ាង ពេញទំហឹងចំពោះការអនុវត្ត គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រេកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា តភ្ជាប់ប្រព័ន្ធទន្លេទៅសមុទ្រ ដែលជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា យ៉ាងពេញទំហឹងផងដែរ៕