ខេត្តបន្ទាយមានជ័យ)៖ នាយករងសាលា បឋមសិក្សាថ្មពួកម្នាក់ ត្រូវកំលាំង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធទៅនិងបាន ល្បួងកូនសិស្ស យកទៅរំលោភបាន១៣ដង ស្នូរនិងដាក់ពិន្ទុឲ្យល្អ បែកការណ៍ដល់ជីតាប្តឹងសមត្ថកិច្ច។ ការឃាត់ខ្លួននាយក សាលានេះបាន នៅល្ងាចថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុក ថ្មពួកបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ មន្ត សុមិត្ត ភេទប្រុសអាយុ៥៣ឆ្នាំ ជានាយករង នៃសាលាបឋម សិក្សាថ្មពួក រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា យោងតាមពាក្យ បណ្តឹងរបស់ ឈ្មោះ ទឹមញ៉ាន ភេទប្រុសអាយុ៦២ឆ្នាំ ត្រូវជាជីតាក្មេងស្រី បានប្តឹងឈ្មោះ មន្ត សុមិត្ត ភេទប្រុសអាយុ៥៣ឆ្នាំ មុខរបបជានាយករងសាលា បឋមសិក្សាថ្មពួក ពីបទ បានល្បួងចៅស្រី របស់គាត់មាន អាយុ១២ ឆ្នាំរៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សាថ្មពួក ពេលឪពុក ម្តាយរបស់ក្មេងស្រី ជនរងគ្រោះទៅធ្វើការ នៅប្រទេសថៃ រស់នៅ ជាមួយលោកតា និងលោកយាយ ក្នុងបណ្តឹងបានរៀបរាប់ថា ជនសង្ស័យបានល្បួង ចៅរបស់គាត់យកទៅរំលោភ សេពសន្ទវៈបានសម្រេច ចំនួន១៣ ដងដែលប្រព្រឹត្តនៅអំឡុង ខែមេសាឆ្នាំ២០២៤ រំលោភបាន ចំនួន៦ដង នៅអំឡុងខែឧសភា ឆ្នាំ២០២៤ រំលោភបាន ចំនួន៧ដង ទូរស័ព្ទណាត់ទៅរំលោភ ក្នុងបណ្តាល័យសាលា បឋមសិក្សាថ្មពួក ដែលថ្នូរ និងពិន្ទុល្អ ចំណាត់ថ្នាក់ខ្ពស់ និងឲ្យលុយសរុប៩ម៉ឺន រៀលបន្ថែមទៀត ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុនបាននិយាយ បន្តឲ្យដឹងទៀតថា ក្រោយពីឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ៥៣ឆ្នាំ ជានាយករង សាលាបឋម សិក្សាថ្មពួករួចមក បានបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌីសុជាតិ ស្នងការរងទទួលបន្ទុក ការងារប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតជន ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ជនសង្ស័យបាន ឆ្លើយសារភាពពិន ថាខ្លួនពិតជាបានល្បួងសិស្សស្រីយកទៅ រំលោភក្នុងបណ្តាល័យ សាលាបឋមសិក្សាថ្មពួក បានចំនួន១៣លើកមែន។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌីសុជាតិបានបញ្ជាក់ ថាពាក្យបណ្តឹង ពីអាណាព្យាបាល ជនរងគ្រោះក្នុងនោះ ខាងដើមបណ្តឹង ប្តឹងទាមទារសំណង ជាទឹកប្រាក់ចំនួន៦ម៉ឺន ដុល្លារនិងឲ្យចាត់ការ តាមនីតិវិធីច្បាប់ ។
ជនសង្ស័យអាចនិង បញ្ជូនទៅដាក់ពន្ធគារ ខេត្តបន្ទាយមានជ័យ ដើម្បីដាក់ទោសទៅ តាមផ្លូវច្បាប់ បើបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តផងនោះ ៕