ខេត្តកែបប្រារព្ធខួប អនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា

(ខេត្តកែប)៖ កាលពីព្រឹកថ្ងៃទី៩ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុ ងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយ ជាមួយសហគមន៍សុខសាន្តមួយ “នៅក្នុងសាលប្រជុំធំសេះស។

ពិធីនេះក៏មានការអញ្ជើញ ចូលរួមផងដែរ ពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានអង្គភាពចំណុះនៃរដ្ឋបាលខេត្ត នាយក នាយករង និងអាជ្ញាធរមូលដ្ឋានផងដែរ។

មានប្រសាសន៍សំណេះ សំណាលក្នុងឱកាសនោះ ឯកឧត្ដម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងដោយ កោតសរសើរនូវស្នាដៃ ខិតខំរបស់មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ដែលជានិច្ចកាលបាន យកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រេចការងាររបស់ខ្លួន នៅគ្រប់អង្គភាពរបស់ខ្លួន។

ដោយផ្តោតលើការងារសំខាន់ ឯកឧត្តមបានជំរុញដល់ មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ បន្ថែមទៀត ដើម្បីសម្រេចបានសមិទ្ធផលធំៗ ពិសេសការប្រឡងប្រជែងយកស្នាដៃ សម្រាប់ជាគំរូនៅតាមអង្គភាពនិមួយៗ។

ផ្តើមចេញពីភាពខិតខំទាំងអម្បាលមាន ការងារទាំងឡាយ ទទួលបានជោគជ័យ ព្រោះតែភាពអត់ធ្មត់និងការលះបង់ខ្ពស់ ពីសំណាក់មន្ត្រីរាជការទាំងអស់។ ម្លោះហើយកិច្ចខិតខំប្រឹងប្រែង របស់យើងនឹងទទួល បានផលប្រយោជន៍ យ៉ាងធំធេងមិននឹកស្មានដល់។

ជាមួយគ្នានេះ ឯកឧត្ដម អភិបាលខេត្តកែប បានផ្តាំផ្ញើដល់មន្ត្រី រាជការ-កម្លាំងសមត្ថកិច្ច គ្រប់អង្គភាពត្រូវចេះរក្សាសាមគ្គីភាពផ្ទៃ ក្នុងអោយបានល្អ ធ្វើបែបនេះដើម្បីលើក ស្ទួយសក្តានុពលទេសចរណ៍ ខេត្តកែបយើងអោយកាន់តែរីកចម្រើន។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តែផ្តាំផងដែរ ដោយសូមអោយ មន្ត្រីរាជការគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត នូវបញ្ហាសុខភាពជាចម្បង ព្រោះក្នុងឆ្នាំនេះអាកាស ធាតុក្តៅខុសពីធម្មតា ដែលងាយធ្វើអោយយើង ប្រឈមនឹងបញ្ហាសុខភាព ដូចជាមានជំងឺផ្សេងៗ។ដូច្នេះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ មន្ត្រីរាជការក្រោមឱវាទ ត្រូវបន្តខិតខំប្រឹងប្រែង អនុវត្តការងារ ទៅតាមតួនាទីរបស់ខ្លួន អោយបានហ្មត់ចត់ ម៉ឺងម៉ាត់ ដើម្បីខេត្តរបស់យើងកាន់តែ មានការរីកចម្រើនជាលំដាប់៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *