(ខេត្តកែប)៖ គណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកែប បាននាំយកឣំណោយ មនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូន ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ ស្ថិតនៅភូមិ ដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប កាលពីរសៀល ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិកា រសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកែប និងលោកជំទាវ ស ម៉ាលីដា អនុប្រធានកិត្តិយសសាខា ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រតិបត្តិសាខា ប្រធានអនុប្រធានអនុសាខាក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន ដោយបានចុះសួរសុខទុក្ខ និងនាំយកឣំណោយ មនុស្សធម៌ចែកជូនបងប្អូន ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់ កន្រ្តាក់កាលពីយប់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤ បណ្តាលអោយ ខូចខាតផ្ទះរបស់ ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ រងគ្រោះធ្ងន់ចំនួន ៧គ្រួសារ ស្ថិតនៅ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ស្ថិតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ដោយ ពិសិដ្ឋ ប្រធានសាខាកាកបាទ ក្រហមខេត្ត បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក និងជនរងគ្រោះ ងាយគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។
អំណោយដែលផ្តល់ជូន ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេះ ទឹកត្រី១យួរ ទឹកសុីអ៉ីវ១យួរ ត្រីខកំប៉ុង ១យួរ និងថវិកាមួយចំនួន, ១,ប្រជាពលរដ្ឋរងគ្រោះស្រាល ១៦គ្រួសារ ទទួលបានថវិកាចំនួន ១០០,០០០ រៀល។ ២,ប្រជាពលរដ្ឋរងគ្រោះធ្ងន់ ៥គ្រួសារ ទទួលបានកៅស៊ូតង់១ និងថវិការ ២០០,០០០រៀល។ ៣,ប្រជាពលរដ្ឋរងគ្រោះ រលំផ្ទះទាំងស្រុង ២គ្រួសារទទួល កៅស៊ូតង់១ និងថវិកា ៧០០,០០០រៀល៕ ដោយលោក សេង ណារិទ្ធ