ប្រជាពលរដ្ឋនៅ ស្រុកដំណាក់ចង្អើរ ខេត្តកែបទទួលបាន ការព្យាបាលជំងឺទូទៅ ដោយមិនគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមបេសក កម្មមនុស្សធម៍នៅកម្ពុជា

(ខេត្តកែប)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមបេសក កម្មមនុស្សធម៌នៅកម្ពុជា បានចុះមកពិនិត្យព្យាបាលជំងឺទូទៅ និងផ្តល់ថ្នាំជូនដល់ ប្រជាពលរដ្ឋនៅ ស្រុកដំណាក់ចង្អើរ ដោយឥតគិតថ្លៃ មានរយៈពេល២ថ្ងៃចាប់ ពីថ្ងៃទី ៧-៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប ការពិនិត្យព្យាបាលចាប់ ពីម៉ោង ៧: ៣០ព្រឹក ដល់ម៉ោង ៥ល្ងាច។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យ៉ា សាដេត ទីប្រឹក្សាឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាតំណាងក្រុម គ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមបេសក កម្មមនុស្សធម៌នៅកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ  អភិបាលនៃគណៈអភិបាលខេត្តកែប និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

យោងតាមរបាយការណ៍ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានអោយដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមបេសកកម្ម មនុស្សធម៌កម្ពុជា កំពុងពិនិត្យព្យាបាល លើប្រភេទជំងឺ ទូទៅ ដូចជាជំងឺទឹកនោមផ្អែម លើសឈាម អេកូស្រ្ដីមានផ្ទៃពោះ និងវះកាត់តូច ជូនដល់ប្រជាពលរដ្ឋ នៅស្រុកដំណាក់ចង្អើរ។

ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ  អភិបាលនៃគណៈអភិបាលខេត្តកែប បានសម្តែងការស្វាគមន៍ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមបេសកកម្ម មនុស្សធម៌នៅកម្ពុជា និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យព្យាបាល ជំងឺជូនប្រជា ពលរដ្ឋដោយមិនគិតថ្លៃ ។

ឯកឧត្តម ក៏បានថ្លែងកោតសរសើរ ចំពោះ អាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និង សហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឲ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាល របស់ក្រុមគ្រូពេទ្យបានប្រព្រឹត្ត ទៅដោយរលូន រហូតសម្រេចបាន នូវលទ្ធផលល្អប្រសើរដូចនេះ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត សំណូមពរដល់ក្រុម គ្រូពេទ្យស្មគ្រចិត្ត បន្តចុះពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នាពេលក្រោយក្រោយទៀត សំដៅលើកកំពស់ សុខមាលភាព ប្រជាពលរដ្ឋ  និងរួមគ្នាកាត់ បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេស ជាតិយើងកំពុងមាន សុខសន្តិភាព។

ឯកឧត្តមអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបាន ក្នុងនាមខ្មែរជួយខ្មែរ  និងជាលិប្បៈចែក រំលែកដ៏ល្អប្រពៃ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *