ឃាត់ខ្លួនមេក្លោងបោកប្រាស់មួយក្រុមទៀតដែលគៀងគរប្រជាពលរដ្ឋឲ្យបង់លុយដើម្បីរត់ការដោះស្រាយបញ្ហដីនៅចំណុចក្រឡាពុះ និងអូរវល្លិ៍ប្រាំដំឡឹង!

ខេត្តស្ទឹងត្រែង៖មេក្លោងចំនួន៤នាក់ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង ឃាត់ខ្លួនបន្ទាប់ពីពួកគេបានដើរគៀគរប្រជាពលរដ្ឋដែលបានចូលទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅចំណុចក្រឡាពុះ ស្ថិតក្នុងសេសាន ជាថ្នូរនឹងការជួយរត់ការជួយ ដោះស្រាយ និងសន្យាអោយចូលទៅបន្តកាប់ទន្ទ្រានដីដីធ្លីដែលអាជ្ញាធរខេត្តស្ទឹងត្រែងនិងក្រុមការងារក្រុមការងារអន្តរាគមន៍ពិសេស ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចបវរធិបតី កំពុងចុះបង្ក្រាបនិងទប់ស្កាត់។

ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅសាលាខេត្តស្ទឹងត្រែង នារសៀលថ្ងៃទៅ២២ ខែឧសភា ឆ្នាំ២០២៤ នេះឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចបវរធិបតី បានឲ្យដឹងថាបុគ្គលចំនួន៤រូប ត្រូវបានឃាត់ខ្លួន ។បុគ្គលទាំង៤រូបនោះរួមមានលោក លេះ សារី រស់នៅខេត្តកំពង់ចាម ជាមេក្លោងក្នុងរៀបចំផែនការប្រមូលមនុស្សរៃអង្គាសថវិការពីបងប្អូនទាំងអស់ ពិសេសបងប្អូនខ្មែរឥស្លាម ដើម្បីចូលទៅទន្ទ្រានព្រៃ ចាប់ដី និងបែងចែកដី ,ដោយឡែកចំនួន៣នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងការសាកសួរបស់ព្រះរាជអាជ្ញាធរ ព្រះរាជអាជ្ញារងនិងសមត្ថកិច្ច និងបន្តទៅតាមនីតិវិធីច្បាប់។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបន្តថានេះគឺអនុវត្តបញ្ជាដ៍ម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមអោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ ឈប់ជឿ និងឈប់ចាញ់បោកជនខិលខួចទៀតទៅ  ព្រោះទីតាំងដែលអាជ្ញាធរយកមកវិញបាន គឺយើងបានប្រគល់ទៅឲ្យសាមីក្រសួង មន្ទីរ ដែលជាម្ចាស់បណ្តឹង មានបរិស្ថានឬក៏កសិកម្មទទួលយក ដោយឡែកសម្រាប់ទីតាំងដែលត្រូវដកហូតយកមកវិញនោះគឺក្រុមការងារបានដកកម្លាំងដោយបន្សល់ទុកតែកំលាំងយោធាដើម្បីការពារកុំឲ្យមានការវិលត្រឡប់ពីសំណាក់ជនខិលខូចដែលបង្កកំលាំងចូលទៅវិញនោះទេ។

ទន្ទឹមនិងនេះឯកឧត្តមប្រធានក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសខ្មែរឥស្លាមនៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហ៊ា ខេត្តកំពង់ធំឬបណ្តាខេត្តផ្សេងទៀតដែលធ្លាប់បានទាក់ទងមកបុគ្គល ស្លេះ សារី ឬប្រគល់ឲ្យបុគ្គលនេះសូមបងប្អូនមកដាក់ពាក្យបណ្តឹងដើម្បីទាមទានូវការខាតបង់របស់បងប្អូនវិញ យើងខ្ញុំជាក្រុមការងាររួមជាមួយនិងស្ថាប័នច្បាប់និងកម្លាំងប្រដាប់អាវុធនៅទីនេះរង់ចាំទទួលបណ្តឹងបងប្អូននិងជួយបងប្អូន។

សូមបញ្ជាក់ផងដែរថា មេខ្លោងទាំង៤នាក់នេះ បានលួងលោម ឆបោកអោយប្រជាពលរដ្ឋចំនួន១៥០នាក់ អោយបង់ថវិកាមួយគ្រួសារចាប់ពី២០០០០០រៀលដល់៨០០០០០០រៀល (តម្លៃពេញសិទ្ធិអាចក្លាយជាម្ចាដីគឺ៨០០០០០០៛)ជាការដោះដូរ និងសន្យាអោយចូលទៅបន្តកាប់ទន្ទ្រានដីនោះបន្តទៀត៕SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *