(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួស ធ្ងន់ស្រាលត្រូវបានរថយន្ត សង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍ជិះម៉ូតូប៉ះគ្នា ដួលត្រូវរថយន្តកិន ហេតុការនេះកើតឡើង កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី៣ ខែមីនាឆ្នាំ២០២៤ នៅចំណុចមុខវត្តអរុណវតី តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះសៅ ស៊ីថា ភេទប្រុសអាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នជួលបន្ទប់ នៅម្តុំកោះពេជ្រ នឹងជនរងគ្រោះម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ភេទប្រុសរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ បើកបរម៉ូតូម៉ាក សង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាក លេខស្វាយរៀង1U0580។
ចំនែកខាងរថយន្ត ម៉ាកកូរ៉េ ពណ៍ឈាមជ្រូក ពាក់ស្លាកលេខ ព្រះសីហនុ3A5698 រីឯអ្នកបើកបរមិនស្គាល់ អត្តសញ្ញាណក្រោយពី កើតហេតុបាន គេចខ្លួនបាត់។
តាមប្រភពពីកន្លែង កើតហេតុបានអោយដឹងថា មុនពេលកើតហេតុ រថយន្តនឹងម៉ូតូបាន បើកបរបញ្ច្រាស ទិសគ្នាដោយ ខាងម៉ូតូបើកបរពី លិចទៅកើតលុះ មកដល់ចំនុចកើត ហេតុក៏បានប៉ះជា មួយម៉ូតូផ្សេងទៀតបណ្តាល ឱ្យដួលរួចក៏ត្រូវរថយន្ត កិនពីលើបណ្តាលឱ្យ ស្លាប់ម្នាក់នឹងរបួសធ្ងន់ម្នាក់។
បច្ចប្បន្នរថយន្តនឹង ម៉ូតូត្រូវបានកម្លាំង នគរបាលយកទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកស្នងការ រាជធានីភ្នំពេញ ចំនែកសពបានប្រគល់ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕