(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ គិតគូរគ្រប់សព្វបែបយ៉ាង រួមទាំងការរៀប ចំនិយាមនីតិវិធីប្រតិបត្តិ ដើម្បីផ្តល់ឱកាស ឬផ្តល់ជាវេទិកាសម្រាប់ ការបញ្ចេញសមត្ថភាពស្មើៗគ្នា ជូនប្រជាពលរដ្ឋ បានចូលរួមប្រឡង ប្រជែងក្លាយជា មន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌ។
ពិតណាស់ បេក្ខជនទាំងអស់គ្នា សុទ្ធតែមានសមត្ថភាព ស្របពេលជាមួយគ្នា ដូច្នេះ អ្វីដែលគួរធ្វើ គឺសូមបេក្ខជនខិតខំ ប្រឹងប្រែងបញ្ចេញ សមត្ថភាពឱ្យបាន ល្អប្រសើរជាងគេ ដើម្បីទទួលបាន លទ្ធផលឈ្នះបេក្ខជនដទៃទៀត ព្រោះនេះជា ការប្រឡងប្រជែង។
នេះជាប្រសាសន៍ របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារសាធារណៈ នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សូមជូនពរបេក្ខជន ដែលចូលរួមប្រឡងប្រជែង ក្របខ័ណ្ឌអង្គភាព ប្រឆាំងអំពើពុករលួយ (ចំនួន២៤៧៩នាក់) នាថ្ងៃនេះ ក្របខ័ណ្ឌក្រសួងសាធារណៈការ និងដឹកជញ្ជូន(ចំនួន១៤២៤នាក់) នាថ្ងៃស្អែក រួមទាំងក្របខ័ណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ចំនួន១១៣៨នាក់) នាថ្ងៃបន្ទាប់ សូមទទួលបាន លទ្ធផលជាទីគាប់ចិត្ត តាមរយៈការប្រើប្រាស់ចំណេះ ជំនាញ និងសមត្ថភាពរៀងៗខ្លួនពិតប្រាកដ ៕