(ខេត្តសៀមរាប)៖ ស្នងការដ្ឋាននគរបាល ខេត្តសៀមរាបនៅព្រឹក ថ្ងៃទី០៣ខែមីនាឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ បន្តចុះអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន នៅតាមគោលដៅ សំខាន់ៗក្នុងភូមិ សាស្រ្តខេត្តសៀមរាប នាពេលរាត្រី ។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប កាលពីយប់មិញនេះ កម្លាំងការិយាល័យជំនាញចម្រុះ នៃស្នងការដ្ឋាន នគរបាលខេត្ត និងកម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ក្រុង-ស្រុក បានចុះត្រួតពិនិត្យ អាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិ ស្រវឹងលើអ្នក បើកបរយានយន្តគ្រប់ប្រភេទ និងធ្វើការអប់រំណែ នាំដល់អ្នកបើកបរដែល ដាក់តាំងភ្លើងបំភ្លឺ ផ្លូវខុសលក្ខណៈបច្ចេកទេស, ពាក់មួកការពារសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវ គ្រប់ពេលដែលធ្វើដំណើរ ។
ដើម្បីចូលរួមកាត់ បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជន ដែលជាអ្នកប្រើប្រាស់ ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការធ្វើដំណើរ នៅលើដងផ្លូវ ចូលរួមគោរពច្បាប់ ចរាចរណ៍ដោយស្មារតី ទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តសៀមរាប ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា សូមគោរពច្បាប់ ចរាចរណ៍បើកបរ មានសុវត្ថិភាព! មួកសុវត្ថិភាពមួយជួយ ការពារជីវិតម្នាក់! អ្នកបើកបររថយន្ត និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវជាប្រចាំ!។
សូមជម្រាបថា កម្លាំងនគរបាល ចរាចរណ៍ផ្លូវគោក ជារៀងរាល់ថ្ងៃតែងតែ បានបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើក បរយានយន្តគ្រប់ប្រភេទ ដែលឈប់ចត ធ្វើដំណើរលើដងផ្លូវ ឲ្យបើកបរគោរពទៅ តាមស្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញាចរាចរណ៍, ពាក់មួកសុវត្ថិភាពឲ្យ បានត្រឹមត្រូវ និង បានចែក ជូនសៀវភៅ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន ព្រមទាំងបាន ចុះ សម្រួលចរាចរណ៍ ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលារៀន ជាប្រចាំផងដែរ៕