(ខេត្តព្រៃវែង)៖ រូបអ្នកទោសមួយផ្នែកតូច ដែលត្រូវបានដោះលែង ឱ្យនៅក្រៅឃុំប៉ុន្មាន ថ្ងៃចុងក្រោយនេះ… ជាលើកឡើងបង្ហាញដោយ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
លោកស្នងការបញ្ជាក់ លើផេកផ្លូវការថា ៖ ជួនកាលការប្រឹងប្រែង របស់នគរបាលតែមួយ ផ្នែកមិនគ្រប់គ្រាន់ អាចនឹងធ្វើឱ្យ បទល្មើសស្អាតពីមូលដ្ឋានឡើយ ពួកនគរបាលយើង ខ្ញុំពិតជាបានប្រឹងប្រែង ខ្លាំងណាស់មួយរយៈនេះ ប្រឹងរហូតភ្លេចគិត ពីគ្រោះថ្នាក់ដល់ ខ្លួនឯងផងដែរ ។
លោកស្នងការបន្តថា ៖ ហេតុផលមួយចំនួន បានរុញឱ្យនគរបាលក្លាយ ជាមន្ត្រីមិនចេះច្បាប់ មិនចេះអក្សរ មិនចេះមិនយល់ ។ល។ នៅមានរូបភាពជាច្រើនទៀត ហត់នឹងបង្ហាញឱ្យអស់ ។ សូមប្រជាពលរដ្ឋ នៅមូលដ្ឋាន ជួយពិនិត្យមើលមុខ សញ្ញានេះផង និងសូមជួយផ្តល់ ព័ត៌មានបន្ថែមទៀត បើពួកគាត់បន្តប្រព្រឹត្តបទល្មើស នោះនគរបាលយើងខ្ញុំ នឹងខិតខំបង្ក្រាបបន្តទៀត បើទោះបីប្រឈមគ្រោះ ថ្នាក់ដល់អាយុជីវិតក៏ដោយ ធ្វើរហូតគេលែងឱ្យធ្វើ…
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង និយាយយ៉ាងខ្លីថា ៖ «ត្រូវចងចាំថា នគរបាល ខេត្តព្រៃវែងមិនមែន ជាអ្នកជម្ងឺសង្គមឡើយ!» ៕