ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះ បង្គោលខ្សែភ្លើងមួយដើម រួចធ្លាក់កំទេចភ្លើង ត្រូវរថយន្តដែល ចតនៅខាង ក្រោមខណៈ ដែលម្ចាស់យក ចេញមិនទាន់ បណ្ដាលឲ្យឆេះ តែត្រូវបានកម្លាំង សមត្ថកិច្ចជំនាញជួយអន្តរាគមន៍ បាញ់ពន្លត់ទាន់ពេល។
ករណីអគ្គិភ័យនេះបង្កឲ្យ មានការភ្ញាក់ផ្អើល ឡើងកាលពីម៉ោង ៣នឹង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៩ខែកុម្ភៈឆ្នាំ ២០២៤ នៅតាមបណ្តោយ ផ្លូវណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុដោយ ឃើញមានឆ្លងចរន្តអគ្គិសនី ចេញពីបង្គោលភ្លើង រួចបង្កទៅជាអណ្តាត ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ពេលនោះដែរ ប្រជាពលរដ្ឋរស់នៅក្បែនោះក៏នាំគ្នា ទាញបំពង់ពន្លត់អគ្គិភ័យ ដើម្បីជួយបាញ់ពន្លត់ ទប់ស្កាត់ភ្លើង និងរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ជាបន្ទាន់។
រថយន្តពន្លត់អគ្គិភ័យ បានចេញមក ជួយអន្តរាគម៍បាញ់ ឲ្យរលត់ភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុបាញ់ពន្លត់ចប់ ដោយសមត្ថកិច្ចប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ អស់មួយគ្រឿង និងខូចខាតរថយន្តមួយគ្រឿង ដែលជាប់នៅខាងក្រោម ឆេះអស់ប្រហែល ជា៣០ភាគរយតែប៉ុណ្ណោះ និងមានមាន នាក់រងរបួសនោះទេ៕