ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រួតគ្នា វាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យ ស្លាប់នៅបន្ទប់ជួល ខណៈជនបរទេសរូបនោះ អង្គុយជក់បារី នៅលើបន្ទប់ ហើយទម្លាក់ ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះ អង្គុយផឹកស៊ីនៅ ខាងក្រោមផ្ទះ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្បែផ្សារសូរិយ៉ាម៉ល ផ្លូវ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ UFUK ONTURK អាយុ ៥៣ឆ្នាំ ជនជាតិទួរគី ។
ប្រភពព័ត៌មានពីស្រ្តី ជាប្អូនថ្លៃម្ចាស់ផ្ទះម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ដោយបុរសជាបងថ្លៃ និងជាប្តីម្ចាស់ផ្ទះម្នាក់ បានអង្គុយហូបអី តិចតួចនៅខាងក្រោមផ្ទះ ក្រោយមកក៏ឃើញ បុរសជនបរទេស (ជនរងគ្រោះ) បានអង្គុយជក់បារី នៅខាងលើក្បែរបន្ទប់ជួល បន្ទាប់មកពុំដឹងថា បុរសជនបរទេសរូបនោះ មានរឿងនឹងបញ្ហារអ្វីនោះទេ ក៏បានទម្លាក់ចាន ចុះមកក្រោម ប៊ិះត្រូវបុរស ជាកូនម្ចាស់ផ្ទះ បន្ទាប់មកទៀត ក៏មានស្រ្តីជាម្ចាស់បន្ទប់ជួល ឡើងទៅមើល និងសួរនាំបែរជាបុរស ជនបរទេសរូបនោះ ទាញញញូវាយ ទៅលើស្រ្តីរូបនោះរងរបួសតិចតួច បន្ទាប់មកបុរសជា ប្តីក៏ឡើងទៅជួយ ហើយក៏ត្រូវជនបរទេស រងគ្រោះរូបនោះ វាយនឹងញញូរឲ្យរបួស ក្រោយមកទៀត ធ្វើឲ្យអ្នកភូមិមាន កំហឹងយ៉ាងខ្លាំង ក៏បាននាំគ្នាឡើងទៅ វាយបុរសជនបរទេសរូបនោះ ដល់ក្នុងបន្ទប់ជួល ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យដេកស្លាប់ ក្នុងថ្លុកឈាម ហើយក៏បាននាំគ្នារត់ គេចចេញពីចំណុច កើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់យកខ្សែព័ទ្ធ ជុំវិញទីតាំងកន្លែង កើតហេតុ រួចទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញធ្វើ កោសល្យវិច្ច័យរបស់ ស្នងការដ្ឋាននគបាល រាជធានីភ្នំពេញឲ្យចុះ មកពិនិត្យ។
ក្រោយពិនិត្យរួចបានដឹក សពទៅតម្កល់ទុកនៅ សពតម្កល់នៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនង រកសាច់ញាតិនៅ ពេលក្រោយ៕