(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្ម វិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន៥សែននាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៤ រួចមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បានរៀបចំបើក វគ្គបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈជូនដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ជាក់ស្ដែងកាលពីថ្ងៃទី២៣ កុម្ភៈ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជូនដល់យុវជនមកពី គ្រួសារក្រីក្រនៅខេត្តកណ្ដាល ប្រមាណជាង១០០០នាក់ លើមុខជំនាញចំនួន៥គឺ ៖ ១.ការដំឡើងអគ្គិសនីក្នុងអាគារ; ២.សេវាកម្មបរិក្ខាត្រជាក់ ក្នុងគេហដ្ឋាន; ៣.សេវាកម្មកុំព្យូទ័រ; ៤.ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត; និង ៥.ការកែច្នៃបន្លែផ្លែឈើ ។
កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ចំនួន១លាន៥សែននាក់ គឺជាយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីលើកកម្ពស់ ជីវភាពយុវជនមក ពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យចាកចេញពីស្ថាន ភាពក្រីក្រលំបាក យ៉ាងឆាប់រហ័ស ដោយនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាង សកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
គូសរំលេចផងដែរថា កាលពីថ្ងៃទី២ វិច្ឆិកា ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ក្នុងការពង្រឹងនូវ គុណភាពបណ្តុះបណ្តាល ក៏ដូចជាលើកទឹកចិត្ត ដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការ សិក្សាប្រកប ដោយគុណភាព និងជំនាញវិជ្ជាជីវៈ ច្បាស់លាស់ ដើម្បីអាចបម្រើដល់ សេចក្តីត្រូវការនៃ ទីផ្សារការងារ ដោយកំណត់ នូវគោលការណ៍ “ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ” ដែលនេះជាការយក ចិត្តទុកដាក់ខ្ពស់ និងជាការងារអាទិភាព បំផុតសម្រាប់រាជរដ្ឋាភិ បាលក្នុងការកសាងនូវ ធនធានមនុស្សសម្រាប់ ជំរុញដល់សេដ្ឋកិច្ចជាតិ ។
កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ គឺជាគោលន យោបាយអាទិភាព២ ក្នុងចំណោម៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលត្រូវបានបង្កើត ឡើងដើម្បីជាប្រយោជន៍ ដល់យុវជនទទួលបាន ជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយ ដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជា ប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែល មានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។
ចំពោះការចូលរៀន សិស្សត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើង ហើយសម្រាប់សិស្សដែល មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានបណ្ណ សមធម៌ ឬ បណ្ណ សម្គាល់ គ្រួសារ ងាយ រង ហានិភ័យ គឺទទួលបានការសិក្សា ដោយមិនបង់ថ្លៃ ហើយថែមទាំងទទួលបាន ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ៕