(ខេត្តបន្ទាយមានជ័យ)៖ កុដលោកមួយខ្នង ត្រូវបានអគ្គីភ័យ ឆាបឆេះនៅវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្នុងវត្តដូនណូយ ភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ។
សមត្ថកិច្ចប្រាប់ថាៈ អគ្គីភ័យឆេះកុដិលោក ទំហំ០៨ម៉ែត្រ X ០៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ស្ថិតក្នុងវត្តដូនណូយ ភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក (ព្រះសង្ឃស្នាក់នៅក្ន្ងុងកុដិចំនួន០៤អង្គ) ។
លោកវរេសនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖ ក្រោយបានទទួលព័ត៌មាន ពីប្រជាការពារភូមិ កម្លាំងប៉ុស្តិ៍ទ្រាសនិង កម្លាំងជំនាញ អគ្គីភ័យនៅអធិការដ្ឋាន ស្រុកស្វាយចេក បានយករថយន្តអគ្គីភ័យ មួយគ្រឿងកម្លាំង សរុប១៣នាក់ដឹកនាំ ដោយលោក ស៊ុន គឿត អធិការង ជួយពន្លត់អោយ រលត់ទាំងស្រុង នៅវេលាម៉ោង១៥ និង០០ នាទី ប្រើទឹកអស់០១ឡាន។
លោកវរសេនីយ៍ឯក ជា ស្លូញបានបញ្ជាក់ថាៈសំភារះខូចខាត ប្រាក់១០ម៉ឺនរៀល សម្ភារដំណេក នឹងសម្ភារៈប្រើប្រាស់របស់ព្រះសង្ឃ។ កុដិលោកខូចខាត៥០ភាគរយ។
មិនបណ្តាលអោយមាន គ្រោះថ្នាក់ដល់អាយុ ជីវិតព្រះសង្ឃទេ។ សមត្ថកិច្ចបញ្ជាក់ថាៈ ករណីខាងលើបណ្តាលមកពី ទុស្សេ ខ្សែ ភ្លើង ៕