(ខេត្តបន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាលកម្ពុជា លេខ០,១បប បទបញ្ជាស្តីពីការដាក់ចេញ វិធានការយ៉ាងហ្មឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
រាជរដ្ឋាភិបាលបាន ដាក់ចេញវិធានការ យ៉ាងម៉ឺងម៉ាត់និង ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅតាម ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមសហគមន៍ជាដើម សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល បានចាត់ទុកការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ គឺជាការអធិភាព នយោបាយដ៏សំខាន់របស់ខ្លួន។
រាជរដ្ឋាភិបាលបានចេញ បទបញ្ជានៅ ថ្ងៃទី១១ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ រាជរដ្ឋាភិបាលបាន អង្កេតឃើញថា ឧក្រិដ្ឋជនកំពុង ធ្វើអាជីវកម្ម គ្រឿងញៀនយ៉ាង សកម្មនៅក្នុងប្រទេកម្ពុជា ផងនេះ ដើម្បីស្វែងរកប្រាក់ ចំណូលរបស់ពួកគេ ដោយបានអូសទាញ ស្មារតីមនុស្ស អូសទាញជនស្លូតត្រង់ ជាពិសេសក្នុងស្រទាប់យុវវ័យ ឲ្យហ៊ានសាកល្បងឲ្យហ៊ាន ប្រព្រឹត្តដោយចាប់ ផ្ដើមដំបូងពីការប្រើប្រាស់ រហូតឈានទៅដល់ការ ប្រព្រឹត្តអំពើនៃការ ចាក់ចែងការរក្សាទុក ការដឹកជញ្ជូននិងការ ជួញដូរដោយខុសច្បាប់នូវ សារធាតុគ្រឿងញៀន ដែលជាប្រភពនៃ ការឈានទៅប្រព្រឹត្ត បទល្មើសមជ្ឈឹមផ្សេងៗទៀត ដូចជាឃាតកម្ម ចាប់ចង្រិតរំលោភ លួចឆក់ប្លន់ ទ្រព្យសម្បត្តិ ក្រុមបងតូចបងធំ ឈានទៅដល់ អំពើហឹង្សាក្នុង គ្រួសារជាដើម ដែលបង្កនូវអសន្តិសុខ ធ្ងន់ធ្ងរជាច្រើនដល់ សង្គមជាតិទៀតផង។
ក្នុងនោះបានធ្វើការ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ មន្ត្រីរាជការសិស្សានុសិស្ស ទាំងអស់សូមចូលរួមនិង ជាសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអ្នក បំផ្លាញគ្រួសារអ្នកបំផ្លាញ សង្គមជាតិទាំងមូល ជនណាដែលមានបំណង រកស៊ីគ្រឿងញៀន សូមបញ្ឈប់ជាបន្ទាន់នៅ សកម្មភាពខុសច្បាប់ បើអ្នកនៅតែប្រព្រឹត្ត អ្នកពិតជាមិនអាចរួច ពីសំណាញ់ច្បាប់បានឡើយ។
ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ ទុកការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ គឺជាការអធិភាព នយោបាយដ៏សំខាន់ របស់ខ្លួន រាជរដ្ឋាភិបាល បានដាក់ប្រកាសចេញ នៅផែនការស្ដីពី យុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ ដូច្នេះដើម្បីចូលរួមចំណែក ធានាប្រសិទ្ធភាពនៃ ការអនុវត្តយុទ្ធនាការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ នេះរាជរដ្ឋាភិបាលមានជំនឿ ទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ ជាតិទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។
រាជរដ្ឋាភិបាលបានមានភាព ចាំបាច់ក្នុងការដាក់ ចេញនូវវិធានការដ៏ម៉ឺង ម៉ាត់តាមរយៈបទបញ្ជា ដាច់ខាតរបស់ សម្តេច មហាបវរ ធិបតី ហ៊ុនម៉ាណែត មាន។
១គ្រប់ក្រសួងរដ្ឋាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើត ការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលនិងយកធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតនៅក្រោម ឪវាទរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធ នឹងគ្រឿងញៀនខុសច្បាប់។
២ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាប់វិប្រធានការ បញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ ចំពោះមន្ត្រីរាជការ មន្ត្រីនគរបាលជាតិ មន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
៣ការអនុវត្តទណ្ឌកម្មខាងលើវិន័យនេះ ពុំរារាំងដល់ការអនុវត្ត ទណ្ឌកម្មព្រហ្មទណ្ឌដោយ អនុលោមតាមច្បាប់ និងបទបញ្ញត្តិជាធរមានឡើយ។
គ្រប់ក្រសួង ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានី ខេត្តត្រូវអនុវត្តបទបញ្ជា នេះឲ្យបានមួយម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់។
ចំពោះសង្គមស៊ីវិលវិញ អ្នកជក់និងអ្នកលក់ថ្នាំញៀន នៅតាមសហគមន៍ តាមរង្គសាល ផ្ទះសំណាក់ តាមទីសាធារណៈ និងនៅកន្លែងផ្សេងៗ ទៀតបើសមត្ថកិច្ច ធ្វើការស្រាវជ្រាវ រកឃើញនិងចាប់បាន ត្រូវបញ្ជូនទៅ ដេកគុកទាំងអស់ មិនថាខ្សែរធំប៉ុណ្ណាក៏ដោយ៕ ដោយលោក វ៉ាន់ ណាង