(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូន សាធារណជន មេត្តាជ្រាបថា៖ ក្រោយពីកម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ អនុវត្តតាមបទ បញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបណ្តោយ ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានធ្វើការអញ្ជើញ អ្នកបើកបររថយន្ត កែច្នៃអគ្គិសនីចល័ត តាមដងផ្លូវសាធារណៈ ដឹកភ្ញៀវចាក់ចម្រៀង ច្រៀងរាំ និងពិសាស្រាបៀរនៅទីសាធារណៈ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបង្កភាព អណាធិបតេយ្យតាម ដងផ្លូវសាធារណៈ ធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម មកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាព។
ជុំវិញករណីនេះបន្ទាប់មក ក៏មានអ្នកលេង តាមបណ្តាញសង្គម មួយចំនួនបានខំមិន ចូលក្នុងផេកស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញនូវមតិមួយចំនួន ចំណាត់ការរបស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ថាមន្ត្រីនគរបាល មិនលើកទឹកចិត្តក្នុងការលើក ស្ទួយវិស័យទេសចរណ៍។
ជុំវិញបញ្ហានេះ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា៖ ការប្រកបមុខរបរធ្វើ អាជីវកម្មលើវិស័យ ទេសចរណ៍ដោយស្របច្បាប់ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ពិតជាមានការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ធ្វើការប្រកបមុខរបរដើម្បី បង្កើនជីវភាពនិងទាក់ ទាញទេសចរណ៍។
ប៉ុន្តែក្នុងករណីរាល់រថយន្ត ដែលធ្វើដំណើរតាម ដងផ្លូវគឺដែលមានការ ប្រើប្រាស់មធ្យោបាយជា ពិសេសរថយន្ត ត្រូវតែមានការបញ្ជាក់ ពីលក្ខណៈបច្ចេកទេស ត្រឹមត្រូវរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន ការបង់ពន្ធផ្លូវ ផ្លាកលេខនិងល្បឿន។
ប៉ុន្តែច្បាប់បានអនុញ្ញាត ទៅលើសហគ្រាស របស់គាត់(បៀរ បាស) គឺអនុញ្ញាតធ្វើអាជី វកម្មនៅតំបន់អចល័ត ដែលជាទីតាំងប្រភេទអាជីវកម្ម បើកភោជនីយដ្ឋាន នៅក្នុងកន្លែងទេសសចរណ៍ ដើរកម្សាន្តស្ថិតនៅ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ជាងនេះ ដោយឃើញការដឹកភ្ញៀវ ធ្វើដំណើរចល័តតាម ដងផ្លូវសាធារណៈ ដែលមានការចាក់ចម្រៀង ច្រៀងរាំគងរំពងនិង ពិសាស្រាបៀរតាមផ្លូវ សាធារណៈគឺមានហានីភ័យ អាចបង្កបញ្ហាគ្រោះ ដោយប្រការណាមួយ ហើយក៏ជាកាយវិកា មិនសមរម្យបង្កភាព រញ៉េរញ៉ៃនិងជាគំរូ មិនល្អនៅក្នុងសង្គម។
ម្យ៉ាងវិញទៀតគាត់ដឹកភ្ញៀវ បម្រើសេវាស្រាបៀរជូន ដល់ភ្ញៀវចំពោះមធ្យោបាយ កែច្នៃខុសលក្ខណៈបច្ចេក ទេសប្រសិនពួកគាត់ ស្រវឹងខ្វះការប្រុងប្រយ័ត្ន បើក្នុងករណីមានបញ្ហា កើតឡើងជាយថាហេតុ ណាមួយពេល ធ្វើដំណើរលើដងផ្លូវថា តើអាចធានាសុវត្ថិភាព ដល់ភ្ញៀវបានទេ។
ការពិសាស្រាបៀរ ច្រៀងរាំ នៅទីសាធារណៈ តាមរយៈធ្វើដំណើរ ចល័តលើដងផ្លូវបែប នេះជាការជំរុញឱ្យអ្នក ដទៃនាំគ្នាធ្វើសកម្មភាព តតាមគ្នាបង្កប៉ះ ពាល់សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ខណៈដែលសមត្ថកិច្ច កំពុងពង្រឹងអនុវត្ត វិធានការបង្ការទប់ ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការត្រួតពិនិត្យគ្រឿង ស្រវឹងតាមដងផ្លូវ។ ខ្លឹមសារដូចបាន ជម្រាបជូនខាងលើ សូមសាធារណជនមេត្តា ជ្រាបជាព័ត៌មាន៕