កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រៃវែង សហការចុះបង្ក្រាប ស្បៃមុងនេសាទខុសច្បាប់ ចំនួនពីរទីតាំង

(ខេត្តព្រៃវែង)៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំង រដ្ឋបាលជលផលខេត្ត នៅថ្ងៃអាទិត្យទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ បានចុះបង្ក្រាបស្បៃមុង នេសាទខុសច្បាប់បាន ចំនួន ០២ ទីតាំង ស្ថិតក្នុងភូមិជើងទឹក (ខ) និងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា សម្ភារៈដែលកម្លាំង អធិការដ្ឋាននគរបាល ក្រុងព្រៃវែង ចុះបង្ក្រាបនិងដក ហូតបានរួមមាន ១.ស្បៃរបាំង ចំនួន ១.៦៤០ ម៉ែត្រ, ២.បង្គោល ចំនួន ៥៤០ដើម និង ៣.លូមាត់ស្បៃ ចំនួន ៤១ មាត់ ។

បច្ចុប្បន្ន សម្ភារៈទាំងអស់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំង ជំនាញជលផល ធ្វើការដុតបំផ្លាញចោល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *