(ខេត្តព្រះវិហារ)៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត កាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២៣ និង២៥ នាទី កម្លាំងជំនាញ ការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះវិហារ បានបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ផ្ទះសំណាក់វិមានមាស បន្ទប់លេខ០៩ ស្ថិតក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យចំនួន០៣នាក់ (ស្រី០១នាក់) មានឈ្មោះដូចខាងក្រោម៖ ១/ឈ្មោះ ផាន់ វណ្ណា ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ កាន់អត្តញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខ ២២០២៥២០៥៤ មុខរបរ មិនពិតប្រាកដ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ២/ឈ្មោះ ប៊ុណ្ណារ៉ា លាភហេង ហៅហេង ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ កាន់អត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០២៥០៥៧៣ មុខរបរ មិនពិតប្រាកដ រស់នៅភូមិធម្មជាតិ សម្តេចតេជោហ៊ុនសែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ៣/ឈ្មោះ លុយ គង្គារ ភេទស្រី អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ កាន់អត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១៧១៩៥៨ មុខរបរ កម្មកររោងផលិតទឹកបរិសុទ្ធ រស់នៅភូមិធម្មជាតិ សម្តេចតេជោហ៊ុនសែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វត្ថុតាងគ្រឿងញៀនចាប់យកបានរួមមាន ៖ ១/មេតំហ្វេតាមីន (ICE) សរុបទម្ងន់ ២៥,៩៩ ក្រាម។ សម្ភារ និងមធ្យោបាយចាប់យក៖ ១/ម៉ូតូចំនួន០២ គ្រឿង។ ២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ គ្រឿង។ ៣/ទូរស័ព្ទចំនួន០៨ គ្រឿង។ ៤/អាវុធកែច្នៃប្រើហ្គាស០១ ដើម។ ៥/គ្រាប់កាំភ្លើង(AK)ចំនួន០៨ គ្រាប់។ ៦/សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នវត្ថុតាំង និងជនសង្ស័យ កម្លាំងជំនាញយើង ក៏សាងសំណុំរឿង បញ្ជូនទៅអយ្យការ សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕