(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ ទាំង២នាក់ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ សាលាដំបូងខេត្តហើយនៅ ទី១៨ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
សម្ថកិច្ចប្រាប់ថា៖ យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ចំនួន០២នាក់ ១.ឈ្មោះ ណាយ ពិយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
២.ឈ្មោះ ផាន់ ផាលីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាPCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ គ្មានផ្លាកលេខ ដែលប្រព្រឹត្ត កាលពីវេលាម៉ោង០២ និង០០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួល បានពាក្យបណ្ដឹង នៅវេលាម៉ោង១៨ និង៣៥នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ ខ្លួនជនសង្ស័យបានម្នាក់
១.ឈ្មោះ ហន សុគន្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងដើម្បីសួរនាំ ក្រោយពីសួរ នាំរួច ទើបដឹងថាបក្ស ពួកម្នាក់ទៀតគេច ខ្លួនទៅស្នាក់នៅ ក្នុងស្រុកមង្គលបុរី ទើបកម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត សហការជាមួយកម្លាំង ជំនាញមូលដ្ឋានកងរាជ អាវុធហត្ថស្រុកមង្គលបូរី ធ្វើការស្រាវជ្រាវ រហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀតឈ្មោះ ប៊ុន មេសា ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចភ្នំតូច ស្ថិតក្នុងភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ ខាងលើ និងសួរនាំរួច ទើបលោកសុំបទ បញ្ជាពីសំណាក់លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការ សម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការឆែកឆេរនៅ លើទីតាំងបន្ទប់ជួល០១កន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមការបង្ហាញពី ជនសង្ស័យទាំង២នាក់ រកឃើញម៉ូតូម៉ាក ហុងដា PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ជារបស់ជនរងគ្រោះឈ្មោះ ណាយ ពិយ៉ា និងរកឃើញម៉ូតូផ្សេងៗ ទៀតដូចជា ម៉ូតូម៉ាក អ៊ុចសង់ទ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង,ម៉ូតូម៉ាកអ៊ុចសង់ទ័រ ពណ៌ខៀវ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ម៉ាស៊ីនម៉ូតូ០១គ្រឿង, និងអាវម៉ូតូ ព្រមទាំងឧប ករណ៍ដោះដូរ ជួសជុល កែច្នៃមួយចំនួនបន្ថែមទៀត ហើយត្រូវបានកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថក្រុងយកមករក្សាទុក ដើម្បីស្វែងរកម្ចាស់បន្តទៀត។
ចំពោះម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ជារបស់ជន រងគ្រោះឈ្មោះ ណាយ ពិយ៉ា ត្រូវបានប្រគល់ជូន ម្ចាស់ដើមវិញហើយ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ជនសង្ស័យ ទាំង២នាក់ក្រោយពី កម្លាំងជំនាញសួរនាំរួច បានឆ្លើយសារ ភាពថា ពួកខ្លួនពិតជាបាន លួចម៉ូតូជាច្រើនគ្រឿងក្នុង ភូមិសាស្រ្តក្រុងប៉ោយប៉ែត ពិតប្រាកដមែន។ ដោយផ្អែកលើច ម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានកសាងសំណុំ រឿងបញ្ជូនមកកាន់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយដើម្បីអនុវត្តតាមនីតិវិធី ៕