(ខេត្តកំពង់ស្ពឺ)៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យ ឆាបឆេះអស់ទាំងស្រុង នៅចំណុចភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺកាល ពីវេលាម៉ោង៥និង ២៥នាទីថ្ងៃទី១៧ខែ កុម្ភៈឆ្នាំ២០២៤។
សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យឆេះផ្ទះ (មួយខ្នង) ស្ថិតនៅចំណុចភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័ឃ ខេត្តកំពង់ស្ពឺនេះមានម្ចាស់ឈ្មោះ ពេជ្រ សុន ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅភូមិ. ឃុំ កើតហេតុខាងលើ រងការខូចខាតដូចខាងក្រោម៖ ឆេះផ្ទះតៀម ចំនួនមួយខ្នងទំហំ ៥ម៉ែត្រ×៦ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ឆេះស្រូវចំនួន០៩បេ ឆេះអង្ករចំនួន០១បេ ឆេះគ្រែចំនួន០៤ គ្រែ ឆេះសំបុត្រកំណើត ចំនួន០៣សន្លឹក ឆេះអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១ សន្លឹក ឆេះសៀវភៅស្នាក់នៅ ចំនួន០១ក្បាល ឆេះសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះនិង ខោអាវមួយចំនួនទៀត។
សមត្ថកិច្ចបានបន្តទៀតថា មូលហេតុបណ្តាល មកពីឆ្លងចរន្តអគ្គិសនី បង្កជាអណ្តាតភ្លើង ឆាបឆេះតែម្តងទៅ ហើយករណីនេះមិន បណ្តាលឱ្យមានគ្រោះថ្នាក់ ដល់មនុស្សទេ ។
កម្លាំងអធិការដ្ឋាន នគរបាលស្រុកសាមគ្គីមុនីជ័យ មិនបានចេញរថយន្តពន្លត់ អគ្គិភ័យទៅជួយពន្លត់ ទាន់ពេលវេលាទេ ដោយសារទទួលបាន ព័ត៌មានយឺតពីប្រជាពលរដ្ឋ៕