មន្ទីរព័ត៌មានខេត្តសៀមរាប៖ ចាប់ផ្តើមដំណើរការផ្តល់ សេវារថយន្តក្រុង ដឹកអ្នកដំណើរទៅមក ដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តទៅ

(ខេត្តសៀមរាប)៖ អង្គភាពមន្ទីរព័ត៌មាន ខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា ៖ រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដំណើរការ ផ្តល់សេវារថយន្តក្រុង ដឹកអ្នកដំណើរទៅមក ដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤នេះ តទៅ ។

អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប បានបន្តថា ៖ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមដំណើរ ការផ្តល់សេវារថយន្ត ក្រុងដឹកអ្នកដំណើរ ទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯក តេជោសែន ដែលមានរថយន្ត ក្រុងចំនួន១០គ្រឿង ក្នុងការដឹកជញ្ជូនប្រចាំថ្ងៃ និងត្រៀមបម្រុង ចំនួន៥គ្រឿងបន្ថែមទៀត។

លោក អ៊ឹង សោភ័ណ នាយករងរដ្ឋបាល នៃសាលាខេត្ត ខេត្តសៀមរាប បានឲ្យដឹងថា ការដាក់ដំណើរការ សេវារថយន្តក្រុង ដឹកអ្នកដំណើរទៅមក រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល អាណត្តិទី៦ ដែលដឹកនាំដោយ សម្តេចតេជោហ៊ុន សែន និងបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចធិបតី បានសម្រេច ផ្តល់រថយន្តក្រុ ងចំនួន១០គ្រឿង ក្នុងការសម្រួល ដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋពីក្រុង ទាំងពីរនេះ ដោយឥតគិតថ្លៃ ដើម្បីជាការសម្រួល នូវទុកលំបាករបស់ពួក គាត់ដែលត្រូវធ្វើដំណើរ ទៅមកប្រកបរបរកិច្ច ការងារប្រចាំថ្ងៃ ។

លោកបន្តថា ការផ្តល់ជូននេះ មិនត្រឹមជាការផ្តល់ ជូនប្រជាពលរដ្ឋនៅ ក្រុងរុនតាឯកប៉ុណ្ណោះទេ សម្រាប់បង ប្អូនប្រជាពលរដ្ឋដែល មានបំណងធ្វើ ដំណើរតាមខ្សែរត់ ដែលរដ្ឋបាលខេត្ត បានកំណត់ក៏ទទួលបាន ការធ្វើដំណើរដោយ ឥតគិតថ្លៃផងដែរ ដោយរដ្ឋបាលបាន រៀបចំចំណតចំនួន១១ ផ្សេងទៀតនៅតាមផ្លូវ នៃខ្សែរត់ ប៉ុន្តែនៅ ថ្ងៃចាប់ផ្តើមនេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋហាក់ មិនទាន់មកទទួល សេវាកម្មនេះនៅឡើយ តែទោះយ៉ាងនេះក្តី នៅឯក្រុងរុនតាឯក មានប្រជាពលរដ្ឋច្រើន បានមកសាកសួរអំពីព័ត៌ មាននានា ដើម្បីពួក គាត់បានរៀបចំខ្លួនក្នុងការ ទទួលយកសេវាកម្មនេះ។

លោក នាង សុភី រស់នៅភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបាន ដំណឹងអំពីការផ្តល់ ជូនរថយន្តជិះទៅ កាន់ក្រុងរុនតាឯក តេជោសែនរបស់រដ្ឋបាល ខេត្តសៀមរាបនេះ រូបលោកមានអារម្មណ៍ ចង់សាកល្បងជាមួយ ការធ្វើដំណើរនេះដើម្បី ទៅមើលការអភិវឌ្ឍ នៅរុនតាឯក ហើយលោកក៏បាន សំណូមពរដល់ពលរដ្ឋ ដទៃទៀត គួរងាកមកប្រើសេវា រថយន្តក្រុងដឹកអ្នក ដំណើររបស់រដ្ឋបាល ខេត្តសៀមរាបនេះ ព្រោះវាផ្តល់នូវ ផលចំណេញច្រើន ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់រថយន្តក្រុង ចំនួន៥០គ្រឿង ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃរវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ហើយបន្ទាប់ទៀត រដ្ឋបាលខេត្តសៀមរាប ក៏គ្រោងនឹងពង្រីកសេវាកម្មនេះ ទៅកាន់តំបន់ពាក់ស្នែង និងក្នុងក្រុងសៀមរាបផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *