(ភ្នំពេញ)៖ Fake BTS សំដៅដល់ឧបករណ៍ អន្តរមុខវិទ្យុឥតខ្សែ អាចចាប់បំពាក់ចន្លោះ រវាងស្ថានីយ៍មូលដ្ឋាន ធម្មតាស្របច្បាប់ (Legitimated Regular Base Station) និងឧបករណ៍អ្នកប្រើប្រាស (User Equipment) ដូចជាស្មាតហ្វូន តាបផ្លែត ឬទូរសព្ទចល័ត…នៅក្នុងគ្រប់ បណ្តាញទូរសព្ទចល័ត។ នេះជាការលើកឡើងពីលោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ ។
លោកបន្យថា ៖ Fake BTS នេះក្លែងជា បណ្តាញស្របច្បាប់ និងតម្លើងជា សត្រូវប្រឆាំងនឹង ឧបករណ៍អតិថិជន ដូចជាស្មាតហ្វូន តាបផ្លែត ឬទូរសព្ទចល័ត…) សម្រាប់ការគម្រាមកំហែង លើសន្តិសុខនានា នៅក្នុងស្តង់ដា នៃបណ្តាញ សែលលុឡា/ទូរសព្ទចល័ត។
លោក អ៉ឹម វុត្ថា បញ្ជាក់ថា៖ សព្វថ្ងៃនេះ ពួកជនអានាមិកបាន យកវាមកប្រើប្រាស់ ធ្វើសកម្មភាពល្មើសច្បាប់ ដូចជា កាបញ្ជូនសារខ្មី អំពីល្បែងស៊ីសង អនឡាញខុសច្បាប់ ព័ត៌មានផ្តល់កម្ចី អនឡាញខុសច្បាប់ និងការផ្សាយ ពាណិជ្ជកម្មរំខាននានា ទៅទូរសព្ទដៃរបស់ អ្នកប្រើប្រាស់ដោយមិន បាច់ឆ្លងកាត់ប្រព័ន្ធ ទូរសព្ទចល័តរបស់ប្រតិ បត្តិករទូរគមនាគមន៍ នៅកម្ពុជាយើង…។
ការប្រើប្រាស់ឧបករណ៍ Fake BTS នេះ វាជាអំពើល្មើសនឹង ច្បាប់ស្តីពីទូរគមាគមន៍ និងបទប្បញ្ញត្តិ ពាក់ព័ន្ធផ្សេងទៀត៕