រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចង្អុលដឹកនាំឱ្យ អភិបាល រដ្ឋបាលរាជធានី-ខេត្ត បង្ក្រាបទីតាំងបញ្ចាំ និងទីតាំងលេង  ល្បែងផ្សងសំណាង ខុសច្បាប់

(ភ្នំពេញ)៖ «បង្ក្រាបឱ្យអស់នូវ ទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែង ផ្សងសំណាងឬឡូតូខុ សច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់»។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  បានថ្លែងបញ្ជាក់ ប្រកបដោយភាព ម៉ឺងម៉ាត់យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈ កម្មការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នៃខេត្តជាប់ ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំ នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ នេះជាការរម្លឹកបន្ថែមពីលើអ្វីដែល លោកអភិសន្តិបណ្ឌិត បានណែនាំដោយផ្ទាល់ កាលពីថ្ងៃម្សិលមិញ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទទួលស្គាល់ថា នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំ រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយ កន្តើយចំពោះបញ្ហា ទាំងនេះមែន ប៉ុន្តែឯកឧត្តមសម្គាល់ ឃើញថា វិធានការដែលបាន ធ្វើកន្លងមកមិនទាន់ មានប្រសិទ្ធភាពគ្រប់ ជ្រុងជ្រោយនៅឡើយ ពោលគឺក្រុមជនទុច្ចរិត នៅតែមានឱកាស បើកទីតាំងទទួល បញ្ចាំខុសច្បាប់ដដែល។ ទីតាំងខុសច្បាប់ទាំងនេះ ត្រូវបានប្រមុខ ក្រសួងមហាផ្ទៃចង្អុលចំៗ ថាជាជម្រកនៃការ ទទួលផលចោរកម្ម។

សម្រាប់ការបង្ក្រាប ទីតាំងល្បែងផ្សង សំណាងឬឡូតូ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បាននឹងកំពុង យកចិត្តទុកដាក់ និងទើបតែបាន ថ្លែងសារពិសេសកាល ពីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៤ នេះ វិញ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ ត្រួតពិនិត្យនិងបង្ក្រាប ឱ្យបានច្បាស់លាស់ ពីព្រោះទិន្នន័យជាក់ស្ដែង បានបង្ហាញថា ចំនួនទីតាំងល្បែង តាមអនឡាញមួយនេះ មានច្រើនជាងចំនួន ជាក់ស្ដែងដែលបានចុះ បញ្ជីត្រឹមត្រូវស្របតាមច្បាប់។

គួរកត់សម្គាល់ថាការ ការបង្ក្រាបទីតាំង បញ្ចាំខុសច្បាប់ក្ដី និងការបង្ក្រាប ទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ រួមទាំងល្បែង ផ្សងសំណាងនេះក្ដី សុទ្ធតែជាគោលដៅ នៃការអនុវត្តមរតក គោលនយោបាយ ភុមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ការងារនេះ ក៏ស្ថិតក្នុងកញ្ចប់ការងារ អាទិភាព៦ចំណុច ដែល លោកអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបង្កើនការយក ចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ ដើម្បីផ្ដល់ភាពកក់ ក្ដៅជូនប្រជា ពលរដ្ឋផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *