លោកឧត្តមសេនីយ៍ត្រី តនឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែងត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង!


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ច័ន្ទ លំផាត់ អនុគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសមាជិក គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល សមាគមន៍អតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពស់ខ្ពសឯកឧត្តម នាយឧត្តមសេនីយ៍ កតិសិង្គហបណ្ឌិត ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់លោក ឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ ប្រតិបត្តិការសឹងរងខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង និងលោក គឹម ពិសិដ្ឋ ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុយោដីខេត្ត ជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង។
ពិធីប្រកាសបានធ្វើឡើងនារសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពី លោកស្រី កែវ សាវឿន អភិបាលរងខេត្ត លោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង លោក ស៊ុទ្ធ វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ជាអនុប្រធាន អចិន្ត្រៃយ៍(ស.អ.ក)។ និងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អភិបាល ក្រុង ស្រុកទាំង៦ កងកំលាំង ប្រដាប់អាវុធទាំង៣ប្រភេទ។
ក្នុងឱកាសសំណេះសំណាលជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង ឯកឧត្តម ច័ន្ទ លំផាត់ បានពាំនាំនូវសេចក្តីនឹករលឹកជាខ្លាំងពីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូនទៅបងប្អូន សមាជិកសមាជិការ នៃអតីតយុទ្ធជនរបស់យើង នៅតាមភូមិឃុំស្រុកក្នុងខេត្តស្ទឹងត្រែង។
ឆ្លៀតក្នុងឱកាសដដែលនោះ ឯកឧត្តម ច័ន្ទ លំផាត់ ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក ឃុំ និងប៉ុស្តិ៍រដ្ឋបាល សុំធ្វើការយកចិត្តទុកដាក់ ក្នុងការជួយមើលថែ ចំពោះសមាជិកសមាជិកាអតីតយុទ្ធជនរបស់យើង តាមរយៈការពិនិត្យមើល និងផ្ដល់ប័ណ្ណក្រីក្រជូនពួកគាត់ ដោយហេតុថា អតីតយុទ្ធជនរបស់យើង គឺពួកគាត់ភាគច្រើនជាជនក្រីក្រ ដូច្នេះប្រសិនបើពួកគាត់បានទទួលបានក្រីក្រ នោះពួកគាត់នឹងបានប្រាក់ឧបត្ថម្ភ គួបផ្សំជាមួយនឹងប្រាក់បៀវត្ស ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់ ដោះស្រាយការលំបាកបានមួយកំរិតផងដែរ៕SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *