លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បង្ហាញមុខជនដែល និពន្ធរឿងធ្វើឱ្យល្បី និងក៏ជាតួស្រី ឈ្មោះ ម៉ូលីកា ដែលចោទ មន្ត្រីនគរបាលថា បានជំរឹតទារប្រាក់

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាល រាជធានីភ្នំពេញ បានធ្វើការរបង្ហាញ មុខបុរសម្នាក់ ដែលបានដើរតួជាស្ត្រីម្នាក់ឈ្មោះ ម៉ូនីកា ដែលធ្វើឱ្យល្បីនៅក្នុង បណ្តាញព័ត៌មានសង្គម ហ្វេសបុក កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធករណីចោទ មន្ត្រីនគរបាលចរាចរម្នាក់ បានជំរឹតទារប្រាក់ ខណៈពេល ជូនម្តាយទៅមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានសរសេរនៅ លើហ្វេសបុកផ្លូវការ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ «ខ្ញុំភ្លេចបង្ហាញមុខមាត់ពិត ក្មួយស្រីម៉ូលីកា រូបខាងក្រោមនេះហើយ ជាអ្នកនិពន្ឋរឿងធ្វើឱ្យល្បី និងក៏ជាតួស្រីម៉ូលីកា ហើយក៏ជាជនស៊ីវិលដែរ»។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ក៏បានស្នើដល់សាធារណៈជនឱ្យធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការវាយប្រហារ ព្រោះវាប៉ះពាល់ដល់កិត្តយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ ហើយករណីខាងលើជា បទពិសោធស្រាប់។

លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ដែរថា សាច់រឿងខាងលើ អាចនៅមានបន្តទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *