លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំកម្លាំងចុះធ្វើ ការឃាត់ខ្លួនជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុ ញៀន!!!

(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង២៣ និង៣០នាទី កម្លាំងមូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុ ញៀន ឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ធៀនឆៃ ចាន់តាក់ផៃលូត ហៅ សាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យក សម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទ ម៉្សៅក្រាមសថ្លា (ទឹកកក) ចំនួន០២កូនថង់កិប ទម្ងន់២,២៧ក្រាម, ម៉ូតូចំនួន ០១គ្រឿង (ម៉ាកZOOMER-X ពណ៌ខ្មៅ គ្មានផ្លាកលេខ), ទូរស័ព្ទចំនួន០១គ្រឿង (ម៉ាក REDMI ពណ៌ខៀវ), ខ្សែកជ័រពណ៌ខ្មៅ មានបណ្តោង រូបព្រះចំនួន០១ខ្សែ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនពេលបង្រា្កបករណី ខាងលើនេះ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងបាន ទទួលព័ត៌មានពីសន្តិសុខថា មានករណីជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ។

ភ្លាមៗកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងក្រុងប៉ោយប៉ែត ដឹកនាំដោយលោកផ្ទាល់ បានចុះទៅដល់ ចំណុចកើតហេតុបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងចាប់ យកសម្ភារៈវត្ថុតាង ហើយនាំមកកាន់ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធីតែម្ដង។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន ទិញគ្រឿងញៀនមកទុកលក់ផង និងទុកសម្រាប់ ប្រើប្រាស់ខ្លួនឯងផង។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង ក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី  បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បន្ទាយមានជ័យផងដែរ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត  បន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *