ខេត្តកែប រៀបចំបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើស តាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤…….

(ខេត្តកែប)៖ យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិ កាលទី៥ ឆ្នាំ២០២៤ ត្រូវបានរៀបចំ ពិធីនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយស ក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកែប និងលោកជំទាវ ចម និម្មល ប្រធានក្រុម ការងារគណបក្ស ចុះមូលដ្ឋានខេត្តកែប។

ថ្លែងក្នុងកម្មវិធីនេះឯកឧត្តម កែន សត្ថា បានមានប្រសាសន៍ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោត មួយដ៏មានសារៈសំខាន់ ក្រៃលែងសម្រាប់បុព្វ ហេតុបន្តកសាង និងការពារមាតុ ភូមិកម្ពុជាយើង។

ពិតមែនតែការ បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោត ដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នា របស់ប្រជាជនកម្ពុជា ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ ឧត្តុង្គឧត្តមរបស់ប្រជាជន ដែលបាន ប្រសូត្រចេញពី ឆន្ទៈរបស់ប្រជាជន យ៉ាងពិតប្រាកដ។

ឯកឧត្តម កែន សត្ថា បានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិក នូវការចូលរួមក្នុង ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ ដោយគោរពអនុវត្ត យ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន តាមច្បាប់បទបញ្ជា នីតិវិធី ក្រមសីលធម៌ នៃការបោះឆ្នោត និងគោរពលទ្ធផល នៃការបោះឆ្នោត។

គណបក្សចូលរួមសហការ ជាមួយបណ្តា គណបក្សនយោបាយ មជ្ឈដ្ឋានរីកចម្រើន ជឿនលឿននានាក្នុងសង្គម និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាស នយោបាយល្អប្រសើរ ប្រកបដោយលក្ខណៈសេរី យុត្តិធម៌ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ក្នុងគោលដៅ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាឱ្យកាន់តែរឹងមាំ។

ចុងបញ្ចប់ឯកឧត្តម កែន សត្ថា សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ និងលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សា ឃុំ-សង្កាត់ទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ ជាសំគាល់៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *