(ខេត្តកែប)៖ សត្វតូចញីមួយក្បាល ដែលសត្វឆ្កែដេញខាំ បណ្តាលអោយរបួស កាលពីជាងកន្លះខែមុន ហើយក្រោយពី បានព្យាបាលជាសះ មុខរបួស ត្រូវបានមន្ត្រីឧទ្យានុរក្ស យកទៅព្រលែងវិញ ហើយស្ថិតក្នុង តំបន់ឧទ្យានជាតិកែប កាលពីព្រឹកថ្ងៃទី៥ កុម្ភៈ ២០២៤ ម្សិលមិញ។
គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ មានសត្វទោចញីឈ្មោល ចំនួន២ក្បាល បានចុះមកនៅព្រៃរបោះ ក្នុងដីឡូតិ៍ក្បែរជើងភ្នំជាប់ តំបន់ឧទ្យានជាតិកែប ជាអកុសលសត្វទោចញី បានធ្លាក់មក ដីត្រូវបានសត្វឆ្កែ ព្រួតគ្នាដេញខាំបណ្តាល ឱ្យរងរបួសធ្ងន់ធ្ងរ ខណៈនោះមន្ត្រីឧទ្យានុរក្ស ដែលបានចុះល្បាត ក្បែរតំបន់នោះបានឮសម្លេង ក៏បានជួយសង្គ្រោះ ទាន់ពេលវេលា ហើយនាំយកសត្វតូចញី នេះមកព្យាបាល។
ដោយឡែកសត្វទោច ឈ្មោលជាគូរបាន រត់ចូលព្រៃ (ឧទ្យានជាតិកែប) វិញយ៉ាងអាឡោះអាល័យ។
ចំណែកសត្វតូចញីដែលរបួស ត្រូវបានមន្ត្រីឧទ្យានុរក្ស នាំយកមករក្សាទុក និងថែរទាំព្យាបាល របួសនៅមន្ទីរបរិស្ថានខេត្តកែប អស់រយៈពេលជាងពីរសប្តាហ៍ រហូតបានជាសះស្បើយឡើងវិញ។
បច្ចុប្បន្នសត្វទោចញីនោះ ត្រូវបានមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន បានលែងទៅក្នុង ឧទ្យានជាតិកែប វិញហើយ៕ដោយលោក សេង ណារិទ្ធ