លោកស្នងការនគរបាល រាជធានីភ្នំពេញ សូមអំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារ បង្ហោះក្នុងគ្រុប Telegram ឈ្មោះសុវត្ថិភាពចរាចរណ៍  (របស់សមត្ថកិច្ច) ត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញ សង្គមយកមកបង្ហោះខ្លឹមសារ ពាក់ព័ន្ធទៅនឹង នគរបាលចរាចរណ៍ និងជនស៊ីវិល

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ  សូមអំពាវនាវ ឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា  ដែលបានសរសេរសារ បង្ហោះក្នុងគ្រុប Telegram ឈ្មោះសុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបាន អ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញ សង្គមយកមកបង្ហោះ ខ្លឹមសារពាក់ព័ន្ធទៅ នឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ខណៈគាត់ជូនម្តាយ ទៅមន្ទីរពេទ្យជាបន្ទាន់។

ជុំវិញការចោទប្រកាន់នេះ សូមឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះ មុខសមត្ថកិច្ច នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ  ដើម្បីសួរនាំព័ត៌មាន មួយចំនួន ក្នុងការស្វែងរកយុត្តិធម៌ជូន។ ដោយលេខទូរស័ព្ទ របស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា  សមត្ថកិច្ចព្យាយាមទំនាក់ ទំនងសួរនាំ ប៉ុន្តែទាក់ទងមិនបាន។

ដោយឡែកចំពោះ មន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិល ដែលរងការចោទប្រកាន់ សមត្ថកិច្ចជំនាញ បានកោះហៅចូល ខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រួចហើយ។

សូមបញ្ជាក់ថា ស្ត្រីឈ្មោះ គង់ ម៉ូលីកា  បានបង្ហោះ និយាយពីមន្ត្រីចរាចរណ៍ និងជនសុវិល យកលុយនាងហើយ សុំលេងទូរស័ព្ទហើយខល ឆាតញ៉ែ ប៉ុន្តែជាក់ស្តែងមិនដឹងថា ពិតឬមិនពិត រហូតដល់មានប្រព័ន្ធ ផ្សព្វផ្សាយបានបង្ហោះបន្ត ដោយដកស្រង់សំណេរនាងថា ៖ នាងខ្ញុំឈ្មោះ ម៉ូលីកា

សូមប្តឹងទៅលោកពូៗ មេប៉ូលីស ក្រសួងមហាផ្ទៃ លោកពូ អភិសន្តិបណ្ឌិត ស សុខា  និង លោកអ៊ុំ ជួន ណារិន្ទ ដែលជាស្នងការ រាជធានីភ្នំពេញ ម្សិលមិញថ្ងៃព្រហស្បត៍ ទី ១ ខែ កុម្ភះ ឆ្នាំ ២០២៤ វេលាម៉ោង 2:00pmរសៀល នាងខ្ញុំបានចេញពីរផ្ទះនៅ ស្ទឹងមានជ័យដែល នាងខ្ញុំបើកឡានជូនម្តាយ ទៅពេទ្យបន្ទាន់  ដោយសារម្តាយ ថប់ដណ្ហើម ដោយសារគាត់ មានជំងឺបេះដូង ញុំាអត់ទៀងទាត់ក៏ បានធ្វើទុក្ខគាត់ខ្លាំង។

លុះមកដល់ចំណុង ស្តុប ក្តាន់  នៅវេលាម៉ោង 2:53pmរសៀល នាងខ្ញុំឃើញស្តប់ពណ៌ លោតហើយ ឡានខ្ញុំជ្រុង ក៏បានឈប់ គោរពច្បាប់មិន ទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស សរ ហើយពេលភ្លើង លោតបៃតង ខ្ញុំក៏ទៅមុខទៅមុខទៀត ឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលីស គ្នា ៣នាក់ មានគ្នា២នាក់ចុះ មកចាប់ឡាននាងខ្ញុំ ហើយ បានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថាពូចាប់ តើខ្ញុំខុសអី?

គាត់ថា  មីអូនឯងមិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ

នាងខ្ញុំថា ពូ ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដណ្ហើម

តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហែងចុះសិនបើគាត់ដក ចង្ការមាន់ចាំអាញហៅ ឡានពេទ្យដឹងទៅពេទ្យ😤

ពេលខ្ញុំទៅជួបពូប៉ូលីស ម្នាក់ទៀតនៅអង្គុយក្បែរ ម៉ូតូគាត់សុំត្រួតពិនិ្យប័ណ្ណបើកបរ ពេលនោះខ្ញុំអោយ គាត់មើលហើយគាត់ថា ចុះឯណា វិញ្ញាប័ត្រ ឆៀក និង កាតគ្រី គាត់ថាឡានមីអូនឯង ផុត ឆៀកហើយ ចឹង មាត្រ ៨០ គេពិន័យ ឆៀក ២០ម៉ឺន មួយទៀត ឈប់លើគំនូស 15 ម៉ឺន ទៀត

ខ្ញុំថាពូ ខ្ញុំសុំជូនពូ 20 $ ទៅបានហើយ ព្រោះប្រញាប់ម្តាយទៅពេទ្យ គាត់បើប្រញាប់ បង់ គំនូសជាក់ស្តែងទៅ បញ្ចុះតំលៃអោយ សល់ ២៥ ម៉ឺន រៀល

ចុងក្រោយគាត់ថាបើអត់លុយយកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរខណ្ណ នៅឯណាគាត់ថានៅដូនពេញ ខ្ញុំថាឥឡូវពូយកន្មាន តែមានតែគង់ 17ម៉ឺន រៀលទេ

គាត់ ថាទៅជួបមេគាត់ដែលពាក់ ស៊ីវិលទៅ

ពេលទៅជួប បងជនស៊ីវិលនោះគាត់គាត់បាញ់ ABA មក ហើយ យក 20$ ទៅអោយកូនចៅគាត់មិញទៅ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ  ឈ្មោះ ខៀ សុខឡាយ

នាងខ្ញុំសួរ គាត់ថា ចុះឯណាប័ណ្ណផាកគាត់ថា បើចង់បានយកឡាន ទៅខណ្ឌសិន រឺ យកទៅ ក្រោយវាំង ហើយជនស៊ីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយ សុំលេខមកញ៉ែនាងខ្ញុំទៀត ថោកណាស់សូមសំណូមពរ លោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នក ជំងឺក្នុងឡាបផង ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *