ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសបណ្តេញ អធិការរងនគរបាល ក្រុងកំពត នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសបណ្តេញ អធិការរងនគរបាល ក្រុងកំពត  នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ក្រោមរូបភាពដកហូត មុខតំណែង ឋានន្តរស័ក្តិ និងចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច ត្រូវបានអនុវត្តវិន័យចំពោះ អនុសេនីយ៍ឯក មាស ពិសិដ្ឋ អត្តលេខ ៨៧៤៣៦ អធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ក្រោមរូបភាពដក ហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ។

មូលហេតុ : ល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ ។

ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្រប ខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ ពីខែឧសភា ឆ្នាំ២០២៤ តទៅ ។ បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

អគ្គលេខាធិកា រនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នង ការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋាន ភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គ​ នាយកដ្ឋានធនធានមនុស្ស អភិបាលនៃគណៈ អភិបាលខេត្ត កំពត ប្រធាននាយក ដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តកំពត និងសាមីខ្លួនត្រូវអនុវត្តតាម ប្រកាសនេះចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត នៅរសៀលថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤ បានថ្លែងថា ៖ សម្អាតផ្ទះយើងអោយស្អាត ជាអ្នកអនុវត្តច្បាប់ ជាគំរូល្អសំរាប់ប្រជាពលរដ្ឋ ប៉ុន្តែបែរជាធ្វើគំរូ អាក្រក់សំរាប់ខ្លួនឯងនិង កិត្តយសរបស់កង កំលាំងនគរបាលជាតិ។

លោកបន្តថា ៖ អធិការរងក្រុងកំពត ដែលពាក់ពន្ធ័និងការ ប្រើប្រាស់គ្រឿងញៀន ត្រូវបានបណ្តេញចេញ ពីក្របខ័ណ្ឌនគរបាលជាតិ នេះជាសារសំរាប់ ដាស់តឿនដល់កំលាំងដ៏ទៃទៀត ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងធ្វើជានគរបាលល្អ សំរាប់បំរើប្រជាពល រដ្ឋក្នុងមូលដ្ឋាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *