ស្រូវប្រាំង ប្រមាណជាង ១០០០ហិកតា ខ្វះខាតទឹកត្រៀម ដាក់គ្រាប់ប្រមូលផល នៅផ្នែកខាងលើស្ទឹងមង្គលបូរី ត្រូវបានសង្គ្រោះ

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាកសិករបានសម្តែង ការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ ជួយសង្គ្រោះស្រូវពួកគាត់ ដោយរិះគិតរកគ្រប់ម ធ្យោបាយនៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤នេះ។

ឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និងឧត្តុនិយម លោកអភិបាល ស្រុកមង្គលបូរី លោកនាយករង រដ្ឋបាលសាលាខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះទៅដល់ ទីតាំងក្រុមការងារខួងអណ្តូង យកទឹកពីក្រោមដី ដើម្បីមកជួយ សង្គ្រោះស្រូវប្រាំងខ្វះខាត ទឹកស្រោចស្រប ក្រោយពីបាន រកប្រភពទឹកបូបជួយ អស់លទ្ធភាព នៅទីតាំងវាលភូមិក្រមល ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា ក្រោមការយកចិត្ត ទុកដាក់គិតគូរដ៍ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងរំលឹកដល់ អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធត្រូវឆ្លើយ តបដោះស្រាយបញ្ហា ប្រជាពលរដ្ឋ ដោយមិនទុកឲ្យបញ្ហា ទាំងនោះកើតមានឡើង​ដោយមិនបានដោះស្រាយនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាស្រូវប្រាំង ខ្វះខាតទឹកត្រៀមដាក់ គ្រាបប្រមូលផល ប្រមាណជាង ១០០០ ហិកតា នៅផ្នែកខាងលើស្ទឹងមង្គលបូរី ឃុំរហាត់ទឹក កំពុងជួយនេះ ។

ថ្ងៃនេះអណ្តូងដែល ក្រុមការងារជំនាញរបស់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានកំពុងខួងបាន ១អណ្តូងចេញទឹកទៅជួយសង្គ្រោះ ស្រូវបណ្តើរៗហើយ និងបន្តខួងនៅទីតាំងផ្សេង ថែមទៀតតាមស្ថានភាព ជាក់ស្តែង។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុរនិយមខេត្ត បានឲ្យដឹងដែរថា នៅក្នុងឃុំសំបួរស្រុកមង្គលបូរី ស្រូវដែលជួបបញ្ហា ខ្វះខាតទឹកសម្រាប់ ស្រោចស្រព មានចំនួន ១២៥០ហិកតា។ ដូច្នេះចាប់ពីថ្ងៃទី ២៥ ខែ មករា ដល់ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមាន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ បានធ្វើការបូមសង្គ្រោះ ស្រូវបានទាន់ពេលវេលា ក្នុងនោះបានប្រើប្រាស់ ម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន៩គ្រឿង បូមពីដៃស្ទឹងមង្គលបូរី ក្នុងភូមិចំនួន ៧ ហើយលទ្ធផលសម្រេចគឺ ១១៦៥ហិកតា ស្មើនឹង ៩៣.២០%។

ចំណែកស្រូវនៅសល់ចំនួន ៨៥ហិកតាទៀត មន្ទីរកំពុងតែសហការជា មួយអាជ្ញាធរមូលដ្ឋាន សហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ បន្តបូមសង្គ្រោះ រហូតដល់ថ្ងៃទី ៦ខែកុម្គៈ ឆ្នាំ២០២៤ នឹងបញ្ចប់គ្រប់ផែនការជួយបូម សង្រ្គោះរួចផុតពីរាំស្ងួត100%។ ប្រជាពលរដ្ឋ ប្រជាកសិករបានសម្តែង ការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ជួយ​ សង្គ្រោះស្រូវពួកគាត់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *