ក្រុមអ្នកនាំពាក្យ និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ បញ្ជាក់ពី ឃាត់រថយន្ត០១ គ្រឿងម៉ាកតូយូតា ធុនដ្រា (TOYOTA TUNDRA) ពណ៌ក្រហមក្រម៉ៅ ពាក់ស្លាកលេខ ភ្នំពេញ 2AK 1699  បើកបរលើសល្បឿនកំណត់

(ខេត្តព្រះវិហារ)៖ ក្រុមអ្នកនាំពាក្យ និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ សូមប្រកាសព័ត៌មាន ជូនសាធារណជន មេត្តាជ្រាបថា៖ អ្នកនាំពាក្យ និងជាក្រុមការងារ ប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ សូមជម្រាប ជូនអ្នកនិយមតាមដាន ព័ត៌មាននៅលើបណ្តាញ សង្គម Facebook និងសាធារណជន បានជ្រាបថាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលចរាចរណ៍ មួយក្រុមចំនួន១២នាក់ ដឹកនាំដោយលោក វសេនីយ៍ទោ គាំ សុកុល នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅ រឹតបន្ដឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក លើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រ លេខ៦៥-៦៦ នៅត្រង់ចំណុចផ្លាក កំណត់ល្បឿន ៦០Km/h ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។

នៅម៉ោង១០និង៣០នាទី នាថ្ងៃខែឆ្នាំដដែរ កម្លាំងនគរបាលចរាចរណ៍ បានឃាត់រថយន្ត០១គ្រឿងម៉ាកតូយូតាធុនដ្រា (TOYOTA TUNDRA) ពណ៌ក្រហម ក្រម៉ៅ ពាក់ស្លាកលេខ ភ្នំពេញ 2AK 1699 បើកបរលើស ល្បឿនកំណត់ ៨៤Kmhលើ៦០Kmh ហើយមានបំពាក់ភ្លើង បន្ថែមខុសលក្ខណៈ បច្ចេកទេស១ខ្សែ នៅលើស្លាកលេខ។

ក្រោយពីកម្លាំងជំនាញ បានពន្យល់ណែនាំអំពី ច្បាប់ចរាចរណ៍ផ្លូវគោករួចមក អ្នកបើកបរក៏យល់ ព្រមទទួលស្គាល់កំហុស និងឱ្យកម្លាំងជំនាញ ធ្វើការផាកពិន័យទៅ តាមច្បាប់កំណត់។ រីឯភ្លើង ដែលបំពាក់បន្ថែម  កម្លាំងជំនាញបាន ធ្វើកិច្ចសន្យាឱ្យ ទៅដោះខ្លួនឯង ។

អាស្រ័យហេតុនេះ សូមអ្នកនិយមតាម ដានតាមបណ្តាញសង្គម Facebook និងសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *