រថយន្តបុកឡាំប្រឺតាក្រឡាប់ នៅផ្លូវបែកជាបួន បណ្តាលឲ្យមនុស្ស ប្រុសស្រី២នាក់ រងរបួសធ្ងន់

(ភ្នំពេញ)៖ បុរសម្នាក់បានបើករថយន្ត ក្នុងល្បឿនលឿនដល់ ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុល ទៅបុកម៉ូតូឡាំប្រឺតា បើកឆ្លងផ្លូវពេញ ទំហឹងក្រឡាប់កង់បីផ្ងារជើង បណ្តាលឲ្យស្រ្តីម្នាក់ និងបុរសជាម្ចាស់កង់បី រងរបួសធ្ងន់ដឹក ទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ ផ្អើលឡើងកាលពីម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវលេខ៣៨៨ កែងនឹងផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃទី២  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅ កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត ហេតុគេឃើញ បុរសម្នាក់បាន បើកម៉ូតូឡាំប្រឺតាពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HD-2142 បានដឹក ស្រ្តីម្នាក់ ជាភ្ញៀវនៅពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ២០៥ ក្នុងទិសដៅពីកើតមកលិច ខណៈបើកមកដល់ ចំណុចកើតហេតុដែល ជាផ្លូវបែកជាបួន ស្របពេលមានរថយន្ត ម៉ាកtoyota prius មួយគ្រឿងពណ៌ ទឹកប្រាក់ពាក់ស្លាក លេខភ្នំពេញ 2AS-1242 បើកដោយបុរស ម្នាក់ធ្វើដំណើរចេញ ពីផ្លូវលេខ៣៨៨ ក្នុងទិសដៅពីត្បូង មកជើងក្នុងល្បឿនលឿន ពេលបើកមកដល់ ចំណុចកើតហេតុមិនបង្អង់ ក៏ជ្រុលទៅបុក ម៉ូតូឡាំប្រឺតាពេញទំហឹង ប៉ើងក្រឡាប់ផ្ងារជើង ចំណែកអ្នកបើកកង់ បីនិងស្រ្តីជាភ្ញៀវបានធ្លាក់ចេញ ពីក្នុងឡាំប្រឺតារងរបួសធ្ងន់ ទាំងពីរនាក់ ត្រូវបានរថយន្ត សាមុយដឹកទៅសង្គ្រោះ មិនទាន់ភ្លាមៗ ចំណែកឯបុរសជាអ្នក បើករថយន្តត្រូវសមត្ថកិច្ច ឃាត់ខ្លួន។

បន្ទាប់ពីកើតហេតុដោយ ភាគីទាំងសងខាងមិន អាចសម្រួលគ្នាបាន ទើបសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនទៅសមត្ថកិច្ច ជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងធ្វើ កំណត់ហេតុយករថយន្ត និងឡាំប្រឺតាយក ទៅរក្សាទុករង់ចាំឲ្យ ភាគីទាំងសងខាង ដោះស្រាយគ្នានៅ ពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *