ឆេះក្បាលរថភ្លើង ទាំងស្រុងខណៈ ពេលកំពុងបើកបរ មកដល់ចំណុចជួរ ភ្នំច្រកសៀម តែមិនមាន អ្នកគ្រោះថ្នាក់ឡើយ

(ខេត្តកំពត)៖ មានករណីរថភ្លើង១ខ្សែ ដឹកប្រេងឥន្ធនៈ ធ្វើពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ បានឆេះក្បាលរថភ្លើង ទាំងស្រុងខណៈពេល កំពុងបើកបរមកដល់ ចំណុចជួរភ្នំច្រកសៀម តែមិនមាន អ្នកគ្រោះថ្នាក់ឡើយ ។

សូមបញ្ជាក់ថា ករណីនេះកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី៥  ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចប្រហប់ ភ្នំច្រកសៀម ជាប់ព្រំប្រទល់ ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត ។

បើតាមសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា រថភ្លើងដែលឆេះនេះ គឺអូសស៊ីទែនប្រេង ពីខេត្តព្រះសីហនុឆ្ពោះ ទៅរាជធានីភ្នំពេញ ។

ការឆាបឆេះក្បាល ម៉ាស៊ីនរថភ្លើងនេះ មិនបានឆេះទូប្រេង បន្តទេដោយសារ តែក្រុមជំនាញ ខាងរថភ្លើង បានចុះផ្ដាច់ ទូក្រោយចោល ហើយទុកតែ ក្បាលម៉ាស៊ីនដាច់តែឯង ។ តែទោះជាយ៉ាងណានៅ មិនទាន់ដឹង ពីមូលហេតុនៅឡើយទេ ។

រថយន្តពន្លត់អគ្គិភ័យ របស់នគរបាលស្រុក អង្គរជ័យក៏បាន មកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ផងដែរ តែដោយសារ​តែផ្លូវចុះពីផ្លូវជាតិលេខ៣១ មានការលំបាកធ្វើដំណើរ បណ្តាលក្បាល រថភ្លើងឆេះខូចខាត ក្បាលម៉ាស៊ីនស្ទើរ ​តែទាំងស្រុង ។

សមត្ថកិច្ចមិន​ ទាន់បានបញ្ជាក់ ឬមានរបាយ ការណ៍ជុំវិញបញ្ហា នេះនៅឡើយ តើឆេះកើតឡើង​ដោយសារមូល​ ហេតុអីពិតប្រាកដ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *