នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តកំពង់ធំ បើកឡានបុកម៉ូតូ សិស្សស្លាប់ ម្នាក់របួសធ្ងន់ម្នាក់

(ខេត្តកំពង់ធំ)៖ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តកំពង់ធំ បើករថយន្តរបស់រដ្ឋ បុកយុវជនជាសិស្ស ពីរនាក់បណ្តាល ឱ្យម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់កំពុង បញ្ជូនទៅសង្គ្រោះបន្ទាន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយនាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ នេះបានកើតឡើង នៅល្ងាចថ្ងៃទី០៣ខែ កុម្ភៈឆ្នាំ២០២៤ លើកំណាត់ផ្លូវ ជាតិលេខ០៦ ត្រង់ចំណុចច្រមុះ ជ្រូករូបតោ ស្ថិតក្នុងភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពថា គ្រោះថ្នាក់ចរាចរណ៍ នោះបង្កឡើងរវាង រថយន្តនឹងម៉ូតូ។ ជនរងគ្រោះស្លាប់ ជាសិស្សមានឈ្មោះ ឆាំកក្កដា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ1O-2302 ក្នុងទិសដៅពី ជើងទៅត្បូង។

អ្នករួមដំណើរ របួសធ្ងន់ឈ្មោះ ផាត សុភណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ  រស់នៅភូមិពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍.ខេត្តកំពង់ធំ។

រថយន្តបង្កម៉ាកត្រៃតុន ពណ៏ខ្មៅ ពាក់ស្លាកលេខរដ្ឋ ១៧.២.០៧២៥.បើកបរដោយឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាខ្មៅ  សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តកំពង់ធំ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចរាចរណ៍ បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្ត មកអធិការដ្ឋាន នគរបាលស្រុកសន្ទុក រង់ចាំធ្វើការដោះស្រាយ តាមក្រោយ។

មូលហេតុបង្កគ្រោះថ្នាក់ ចរាចរណ៍នោះដោយ សារអ្នកបើកបរ ម៉ូតូលឿន ហើយរថយន្ត បើកបរមិនទុក ចន្លោះសុវត្ថិភាព។

ក្រោយកើតហេតុ សាកសពយុវជន រងគ្រោះត្រូវសមត្ថកិច្ច ប្រគល់ឲ្យឪពុកម្តាយ សាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី។

រីឯយុវជនដែល រងរបួសធ្ងន់ឪពុក ម្តាយសាច់ញាតិដឹក យកទៅសង្រ្គោះ បន្ទាន់នៅមន្ទីរពេទ្យ បង្អែកខេត្ត។

ចំណែកវត្ថុតាងរថយន្ត និងម៉ូតូយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកសន្ទុកដើម្បី រង់ចាំធ្វើការដោះស្រាយ ទៅតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *