សូមប្រយ័ត្ន! សមត្ថកិច្ច ចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹង ការអូសទាញ   ប្រមូលទិញគណនី ធនាគារពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឱ្យ បក្សពួក

(ភ្នំពេញ)៖ ក្រោយពីបានទទួល បណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធនឹងជន មិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធ ទំនាក់ទំនងសង្គម(Telegram) ធ្វើការឆបោកប្រាក់ ដោយប្រើមធ្យោបាយ តាមរយៈការផ្ទេរ ប្រាក់ចូលគណនី ABA។

យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា  នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមានការឯកភាពពី តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនី ធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឱ្យបក្សពួក។

បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា  បានកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ដើម្បី ចាត់ការ តាមនីតិវិធី នៃច្បាប់។

ពាក់ព័ន្ធករណីនេះ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ក៏បានក្រើន រំឭកសាធារណជន ទាំងអស់ថា ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅ ឱ្យបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញ ក្លាយជាអ្នកចូល រួមប្រព្រឹត្តបទល្មើស ដោយប្រយោល មិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះធ្វើជា មធ្យោបាយដើម្បី ទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោស ដូចជនល្មើសផ្ទាល់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *