(ភ្នំពេញ)៖ ជាងភ្លើងចំនួន០២នាក់ បានឡើងតបណ្ដាញ ភ្លើងអាគារកំពុង សាងសង់មួយកន្លែង ដោយខ្វះការប្រុងប្រយ័ត្ន បានធ្លាក់ពីលើអគាបណ្តាល អោយរងរបួសធ្ងន់ និងត្រូវបានរថយន្ត មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដឹកបញ្ជូនទៅជួយ សង្គ្រោះនៅមន្ទីរ ពេទ្យរុស្ស៊ីភ្លាមៗ កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២៤ នៅអាគារការដ្ឋាន កំពុងសាងសង់ ឃ្លាំងភេជ្ជ: អេរ៉ាហ្គោល ខមភើរេសិន ផ្លូវសាលា កសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង ២នាក់រួមមាន៖ ទី១ ឈ្មោះ ស៊ាង វឌ្ឍនៈ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ ។ និងទី២ ឈ្មោះ ប៉េង អរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រងរបួសទាំង២នាក់ ។
បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជាងមួយក្រុមបាន មកឡើងអន្ទារត បណ្ដាញប្រព័ន្ធភ្លើង អាគារកំពុងសាងសង់ ក្នុងបរិវេនឃ្លាំងស្តុក ភេជ្ជសជ្ជៈដោយ មិនពាក់ឧបករណ៍ សុវត្ថភាពនោះទេ ក្រោយ មកស្រាប់តែឃើញ ធ្លាក់ពីលើអន្ទារ បណ្ដាលអោយកម្មករ ជាងភ្លើង២ នាក់របួសធ្ងន់ត្រូវ បានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅជួយ សង្រ្គោះនៅមន្ទីរពេទ្យរុស្ស៉ី។
បច្ចុប្បន្ននេះ ជនរងគ្រោះទាំងពីរនាក់ ខាងលើកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត តាមការស្នើសុំពី មេការជនរងគ្រោះ រីឯម្ចាស់ទីតាំង នៅពេលកម្លាំង សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យកន្លែងកើតហេតុ មិនព្រមសហការ នោះទេ ព្យាយាមលាក់បាំង សមត្ថកិច្ចទៅវិញ៕