កងរាជអាវុធហត្ថខេត្ត បញ្ជូនជនត្រូវចោទម្នាក់ ទៅសាលាដំបូងខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ ម្នាក់ប្រើប្រាស់អាវុធ ខុសច្បាប់ទៅសាលា ដំបូងខេត្តនាថ្ងៃទី០១  ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សមត្ថកិច្ចប្រាប់ថា កាលពីវេលាម៉ោង ២០និង៤០នាទី ថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុក ភ្នំស្រុកបានចុះ អនុវត្តតាមដីកាបង្គាប់ ឱ្យនាំខ្លួនលេខ ៖ ៣៥ព្រ.ទI”ឆ”/២៤ ចុះ ថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ របស់លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ណាន ឧត្តម ហៅដំ ភេទប្រុស  អាយុ១៦ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ន នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុកពីបទធ្វើ ឱ្យខូចខាត ដោយ ចេតនាមានស្ថាន ទម្ងន់ទោសនិងកាន់កាប់ ឫដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តកាលពី  ថ្ងៃទី០៨ខែសីហាឆ្នាំ២០២៣ នៅចំណុច ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងទៀតថា ជនត្រូវចោទក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំង ជំនាញបញ្ជូនមក បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តដើម្បី ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនត្រូវចោទបច្ចុប្បន្នត្រូវបាន ការិយាល័យបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំ បូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *